អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដំណាក់កាលដំបូងនេះ

រាជធានីភ្នំពេញ ៖ នៅមុននេះអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប បានប្រកាស​ថានឹងចាក់វ៉ាកសាំងការ​ពារជំងឺកូវីដ១៩ ប្រសិនបើលក្ខខណ្ឌរបស់អ្នកឧកញ៉ាគ្រប់គ្រាន់ ។ ការសម្រេចចិត្តយ៉ាងមុតមាំរបស់អ្នកឧកញ៉ានេះដែរ ដោយសារតែមានការជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់ដោយសំណេរខ្លីយ៉ាងដូច្នេះថា៖ «ខ្ញុំបាទឡេងណាវ៉ាត់ត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា» ៕

នេះជាស្នេហ៍ស្មោះ! ឯកឧត្តម សៀង ណាំ ទ្រហោយំខ្លាំង ពេលឃើញលោកជំទាវ ជួបរឿងបែបនេះ

សៀមរាម ៖ ថ្មីៗនេះ លោកឯកឧត្តម សៀង ណាំ ជាតំណាងរាស្រ្ត ខេត្ត សៀមរាម បានបង្ហោះក្នុងគណនីហ្វេសប៊ុកជាមួយនឹង ប្រវត្តិស្នេហាដ៏យូរចត់ ដំណើរតស៊ូរបស់លោក និងភរិយា ព្រមទាំងអារម្មណ៍សោកសៅ ពេលឃើញភរិយាជួបរឿងអកុសលបែបនេះ។ ជាមួយគ្នានេះ លោកឯកឧត្តមបានពណ៌នាយ៉ាងក្បោះក្បាយ ពីដំណើរជីវិតក្នុងវ័យ ២០ឆ្នាំរបស់លោក ក្នុងពេលត្រូវចាកចេញពីស្រុកកំណើត ដើម្បីការរៀនសូត្រនៅភ្នំពេញ។ ពិតណាស់ ក្នុងនោះ លោកបានប្រាប់ពីប្រវត្តិស្នេហ៍យ៉ាងស្មោះស្ម័គ្រជាមួយឧត្តមភរិយា ដែលស៊ូទ្រាំសុខ ទុក្ខជាមួយគ្នាអស់រយៈពេល ៤៤ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ លោកក៏បានបន្ថែមថា លើកទី១ហើយ ដែលលោកមានអារម្មណ៍សែនឈឺចាប់ ក៏ព្រោះឃើញ ភរិយាត្រូវបានដួល ហើយធ្វើឲ្យបាក់ឆ្អឹងជំនី ខណៈពេលជិះកង់ហាត់ប្រាណ។ មិនតែប៉ុណ្ណោះ រូបលោកពិតជាសែនសោកសៅខ្លាំងថែមទៀត រហូតដល់ទ្រហោយំខ្លាំង ពេលឃើយន្តហោះមន្ទីរពេទ្យទីក្រុងបាងកកបានមកដល់ ដើម្បីទទួលលោកជំទាវទៅព្យាបាលនៅទីនោះ៕…

ញាក់សាច់ ទិដ្ឋភាពមង្គលការមួយនេះ ពិតជាមិនធម្មតាមែន ជាមួយនឹងការរៀបចំ ឡើងប្រណីតបំផុត

រាជធានីភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំង មិនធម្មតាមែន កាលពីព្រឹកមិញថ្ងៃទី ០៧ ខែកុម្ភៈ នេះ គេសង្កេតឃើញពិធីមង្គលការមួយរោង រៀបចំឡើងជាមួយនឹង ការរចនាដេគ័រយ៉ាងប្រណីត នឹងមានមនុស្សម្នាចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ អ្វីដែលពិសេសនោះ គេឃើញមានលេចវត្តមានរបស់ បុគ្គលលំដាប់ជួរមុខល្បីៗជាច្រើនបានចូលរួមយ៉ាងកុះករផងដែរ ជាមួយនឹងការរៀបចំតុបតែងខ្លួន យ៉ាងស្រស់សោភា និងស្រស់សង្ហាគ្រប់ៗគ្នា ។ តែចំណុចដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលធ្វើឲ្យរោងការជ័យមួយនេះ លេចធ្លោមិនធម្មតានោះ គឺមហាកិតិ្តយសចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ផងដែរ។ ទន្ទឹមនឹងនេះ គេក៏ដឹងផងដែរថា រោងការជ័យដ៏អធិកអធមនេះ ប្រារព្ធទៅនៅគេហដ្ឋានផ្ទាល់ខ្លួន ដែលពិតជាធំស្កឹមស្កៃខ្លាំងណាស់ គេឃើញគេហដ្ឋានមួយខ្នងនេះ មានក្បាច់ក្បូររចនាសែនប្រណីត ប្រៀបដូចនឹង…

ថ្មីប្លែកមែនទែននៅ វឌ្ឍនៈ កាពីតាល យប់មិញជាមួយការប្រជុំតន្ត្រីអមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ពីប្រេនល្បីៗលំដាប់ពិភពលោក

ភ្នំពេញ៖ មិនខុសពីអ្វីដែលមនុស្សគ្រប់គ្នាបានស្គាល់អំពីចក្រវាឡប្លែកគេ វឌ្ឍនៈ កាពីតាល ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ផ្សារទំនើបរបស់អគារដ៏ធំនេះតែងនាំយកមកនូវអ្វីថ្មី ហើយប្លែកជូនដល់អតិថិជនរបស់ខ្លួន។ ក្រៅពីម៉ាកសញ្ញាលំដាប់ពិភពលោកជាច្រើនដែលអាចរកបានតែនៅក្នុងផ្សារប្រណីតភាពមួយនេះ វឌ្ឍនៈ កាពីតាល បាននាំយកបទពិសោធន៍ថ្មី និងនាំមុខគេគឺបទពិសោធន៍ជាវទំនិញដល់យប់អាធ្រាតដែលមិនធ្លាប់មាននៅកម្ពុជា។​កាលពីយប់ថ្ងៃសុក្រកន្លងទៅ វឌ្ឍនៈ កាពីតាល ជាថ្មីម្តងទៀតបានរៀបចំកម្មវិធីជាវទំនិញរហូតដល់ម៉ោង ១១:៣០យប់ រួមជាមួយការប្រជុំតន្ត្រីពីតារាចម្រៀងល្បីៗជាច្រើន ការដើរបង្ហាញម៉ូតសម្លៀកបំពាក់រដូវកាលថ្មីចុងក្រោយពីម៉ាកលំដាប់អន្តរជាតិដូចជា Burberry, Dolce and Gabbana, Balenciaga, Polo Ralph Lauren, Jimmy Choo, Hugo Boss, Bottega Veneta, Salvatore Ferragamo, Bally ព្រមទាំងទទួលទានស្រាវីស្គី ស្រាទំពាំងបាយជូរដោយសេរី និងឥតគិតថ្លៃ ថែមទាំងការប្រកាសជាផ្លូវការស្វាគមន៍ទូតសុឆន្ទៈនៃផ្សារទំនើប វឌ្ឍនៈ…

ក្តៅៗ ដំណឹងល្អ! ដំណើរការនៃការចាក់វ៉ាក់សាំងលើកដំបូង និងប្រព្រឹត្តទៅនៅកាលបរិច្ឆេទ និងទីតាំងមួយនេះ

ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងនិងជំងឺកូវីដ១៩ ដែលជាអំណោយសប្បុរសធម៌របស់សាធារណរដ្ឋប្រជាមានិតចិនតាមរយ:ក្រសួងការពារជាតិចិន និងធ្វើដំណើរមកកាន់ក្រសួងការពារជាតិកម្ពុជា ព្រមទាំងនិងមកដល់ប្រទេសកម្ពុជាក្នុងបរិមាណប្រមាណជាង៦០មុឺនដូស នៅល្ងាចថ្ងៃទី៧ ខែកុម្ភ; ឆ្នាំ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយឧបត្ថម្ភប្រមាណជាង១លានដូស។ យោងតាមផេកហ្វេស ប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ផេករបស់សម្តេចផ្ទាល់បានបង្ហោះសារ ជូនដល់ជនរួមជាតិទាំងអស់គ្នា ដោយបានថ្លែងមានប្រសាសន៍ពីដំណើរការនៃការចាក់វាំ់ក់សាំងយ៉ាងដូច្នេះថា: បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ម៉ោង៨និង៣០នាទី ថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។ សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណង មិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រា…

ទីបំផុត! អាជី និងប្អូនស្រី ចេញមុខសុំទោសជាសាធារណៈ ខណៈប្រជាជនខ្មែរថ្កោលទោសនិងស្នើឱ្យក្រ​សួងចាត់វិធានការដោយមិនអាចលើកលែង

រាជធានីភ្នំពេញ ៖ ម្សិលមិញនេះមហាជនបានសម្ដែងការមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីបានទស្សនានៅវីដេអូខ្លីមួយ ដែលនិពន្ធនិងដឹកនាំសម្ដែងដោយអ្នកលក់ឡេល្បីឈ្មោះ AhGi Leader ដែលរឿងនេះមានចំណងជើងថា «ទុំទាវ២០២១» ដោយមានឈុតឆាកកាយវិការមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា តម្លៃវប្បធម៌ជាតិខ្មែរ និងសីលធម៌សង្គម ។ យ៉ាងណាក្រោយពីមានការរិះគន់ដល់ចត់បាយ និងស្នើដល់ក្រសួងដែលពាក់ព័ន្ធចាត់វិធានការដោយមិនអាចលើកលែងផងនោះ ក៏លេចមុខអ្នកនិពន្ធ និងដឹងនាំតួសម្ដែងកញ្ញា អាជី និងប្អូនស្រី ចេញវីដេអូសុំទោសជាសាធារណៈរាល់កំហុសខុសឆ្គងរបស់ក្រុមសម្ដែង ខណៈវីដេអូទាំងស្រុងត្រូវបានលុបចោលហើយ ។ នៅលើទំព័រហ្វេសប៊ុក Hokima សាមីខ្លួនបានរៀបរាប់ភ្ជាប់ដោយសំណេរដឹងកំហុសយ៉ាងដូច្នេះថា៖ «Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផង ព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា មានកំហុសចេះកែ» ។ នៅមុននេះបន្តិច អ្នកលក់ឡេល្បីល្បាញខាងលើបានចេញវីដេអូថ្មីម្ដងទៀតដោយមានខ្លឹមសារថា៖ «នាងខ្ញុំនិងក្រុមសម្ដែងនាងខ្ញុំ…

ទឹកចិត្តដ៏ប្រពៃ! ស្រីអូន និងស្វាមី ឧបត្ថម្ភប្រាក់២០០លានដល់មន្ទីរពេទ្យកុមារអង្គរសង្គ្រោះកុមារកម្ពុជា

រាជធានីភ្នំពេញ ៖ យោងតាមការង្ហោះនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រីអូន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ និងស្វាមី បានឧបត្ថមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទិញសម្ភារៈប្រើប្រាស់ ខណៈដែលមន្ទីរពេទ្យកុមារអង្គរបានកំពុងតែជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ។ នៅលើទំព័រហ្វេសប៊ុក ស្រីអូន បានរៀបរាប់ភ្ជាប់ដោយទឹកចិត្តញញឹមស្រស់ស្រាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ស្រីអូននិងស្វាមី បានឧបត្ថម្ភថវិកាចំនួន ២០០,០០០,០០០រៀល (50000$) សម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការតបស្នងដោយឃើញថា មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់» ។ ជាមួយទឹកចិត្តដ៏ប្រពៃគ្មានអ្វីប្រៀបផ្ទឹមនេះ ស្រីអូន បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមជូនពរដល់កុមារកម្ពុជាទាំងអស់ឱ្យមានសុខភាពល្អទាំងអស់គ្នា សូមជូនបុណ្យផងបងប្អូនខ្មែរ» ៕

ម្ចាស់ភូមិឋានសំណាងនៅខេត្តសៀមរាប ផ្ដល់ដីឡូតិ៍ជូនភរិយារបស់អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត និងតារាសម្ដែងជើងចាស់លោក ចៅ ច័ន្ទណារី ដោយឥតគិតថ្លៃ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឡាយ សំណាង ជាម្ចាស់ភូមិឋានសំណាងនៅខេត្តសៀមរាប បានធ្វើនូវទង្វើសប្បុរសធម៌គួរសរសើរមួយ ដោយលោកបានធ្វើការផ្ដល់ជូនដីឡូតិ៍ដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ ផ្ទៃសរុបទំហំ ១០០ម៉ែត្រក្រឡា ជូនដល់លោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត និងតារាសម្ដែងជើងចាស់លោក ចៅ ច័ន្ទណារី ដោយឥតគិតថ្លៃ ដោយទង្វើដ៏ល្អប្រពៃនេះត្រូវបានបើកបង្ហាញតាមរយៈទំព័រហ្វេសប៊ុកហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនៅមុននេះ។ ក្នុងនោះលោក ហេង ឡុង បានរៀបរាប់ថ្លែងអំណរគុណជ្រាលជ្រៅចំពោះសន្តានចិត្តដ៏ល្អរបស់លោក ឡាយ សំណាង ដែលបញ្ជាក់ដោយសំណេរថា«សូមគោរពអរគុណ លោក ឡាយ សំណាង ម្ចាស់ភូមិឋានសំណាងនៅខេត្តសៀមរាប ដែលបានផ្ដល់ដីឡូតិ៍ជូនដល់លោកយាយ…

តស៊ូគ្រប់យ៉ាង! ចុងក្រោយឧកញ៉ាឡេង ណាវ៉ាត្រា ជោគជ័យសូម្បីតែរឿងជីវិតគូ ដោយធ្លាប់….. (មានវីដេអូ)

កម្សាន្ត៖ ដូចពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថា អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចេញមកពីត្រកូលអ្នកស្រែក្រីក្រ រហូតតស៊ូក្លាយមកជាសេដ្ឋីលុយវាល់លាន។ គួរជម្រាបថា អ្នកឧកញ៉ាពិតជាបុរសម្នាក់តស៊ូជំនះឧបសគ្គ ដោយមិនព្រមចុះចាញ់នឹងព្រហ្មលិខិត ដែលបានចារមកឡើយ ដោយលោកកើតមកជាកូនអ្នកស្រែកម្សត់ អន់ក្រមែន តែលោកហ៊ានប្រថុយនឹងដំណើរជីវិតដ៏លំបាក ដោយលោកបានឆ្លងកាត់ឧបសគ្គព្យុះភ្លៀងជាច្រើនរាប់មិនអស់ ទាំងជីវិតគ្រួសារ និង ជីវិតស្នេហា។ រលឹកដល់ប្រវត្តិរឿងរ៉ាវស្នេហា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពិតជាជូរចត់ និង ស្មោះស័្មគ្រខ្លាំងណាស់ ក្នុងនោះ លោកបានផ្តល់អាថ៍កំបាំងទាំងនោះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ PPN ។ អ្នកឧកញ៉ាក៏បានបកស្រាយលាតត្រដាងអំពីមហិច្ឆតារបស់លោកគឺ ក្តីសុបិន្តឈោងចាប់ផ្កាយ ដោយបានមានប្រសាសន៍ថា៖ ពីមុន ដំបូងឡើយ លោកឡើងទៅភ្នំពេញ ដោយបានជួលផ្ទះភរិយារបស់លោក នៅពេលនោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា…