ចេញលទ្ធផលហើយ! ក្រុមសម្តែងរឿង «ទុំទាវ២០២១» ធានានៅមុខច្បាប់បែបនេះ

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ដែលបានកោះហៅក្រុមសម្តែងរឿងទុំទាវ២០២១ នេះ មកធ្វើការបកស្រាយនាថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២១។ នៅថ្ងៃនេះផងដែរ ក្រុមសម្តែងរឿងទុំទាវបែបកាឡៃ បានចូលខ្លួនទៅបកស្រាយបំភ្លឺអំពី រឿងកាឡៃ ទុំទាវ ២០២១ ដែលបានធ្វើឱ្យខូចតម្លៃសាសនា និង សីលធម៌សង្គមនោះ នាទីស្តីការក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ។ ក្នុងនោះដែរ ក្រុមសម្តែងរឿងទុំទាវ​ កាឡៃមួយក្រុមនេះ បានធ្វើការសុំអភ័យទោសចំពោះកំហុសឆ្កាំឆ្គងដែលបានខ្លួនបានប្រព្រឹត្តិ និង ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ថាខ្លួនដាច់ខាត មិនប្រព្រឹត្តិឱ្យមានបញ្ហាបែបហ្នឹងកើតឡើងទៀតទេ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា និង អានកិច្ចសន្យាលម្អិតខាងក្រោម៖

សាមញ្ញបែបថ្លៃថ្នូរ! លោកជំទាវស្រី តូចចំណាន ពិតជាស្រស់ស្អាតគ្មានទាស់ ស្ទើរគ្រប់ឈុត

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានស្គាល់គ្រប់គ្នារួចមកហើយថា អ្នកឧកញ៉ា គិត ម៉េង ជាពាណិជ្ជករខ្មែរ ដែលជោគជ័យខ្លាំងក្លាក្នុងការធ្វើពាណិជ្ជកម្ម និងជាអ្នកឧកញ៉ាចិត្តសប្បុរសដែលតែងតែ ចូលរួមក្នុងការជួយលើកកម្ពស់កិច្ចការងារសង្គមក្នុងរូបភាពផ្សេងៗគ្នា។ ពិតណាស់ ប្រសិនបើយើងក្រឡេកទៅឧត្តមភរិយារបស់អ្នកឧកញ៉ាវិញ យើងប្រាកដជាដឹងច្បាស់ថា លោកជំទាវ ស្រី តូចចំណានហើយ។ ក្នុងនាមជាឧត្តមភរិយារបស់ពាណិជ្ជករល្បីម្នាក់ លោកជំទាវពិតជា សាមសមនឹងតំណែងនេះណាស់។ មិនតែប៉ុណ្ណោះ ទោះបីជាស្វាមីជាពាណិជ្ជករល្បី លុយមហាសាលមែន តែមើលទៅលោកជំទាវពិតជាតែងខ្លួនសាមញ្ញៗ តែសម្រស់វិញមិនធម្មតាទេ។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្នុងពិធីការកូនរបស់បុគ្គលមិនធម្មតារបស់កម្ពុជា គេក៏សង្កេតឃើញមានវត្តមានរបស់អ្នកឧកញ៉ា និងភរិយាផងដែរ។ អ្វីដែលពិសេសនោះ គឺ លោកជំទាវត្រូវបានមហាជនជាប់ចិត្តយ៉ាងខ្លាំង នឹងសម្រស់សែនស្អាត សាកសមនឹងនារីខ្មែរ សាកសមជាឧត្តមភរិយារបស់ពាណិជ្ជករមែន តុបតែងខ្លួនសាមញ្ញតែពិតជាមិនធម្មតា មើលទៅមិនចេះទាស់ភ្នែកសោះ៕ តោះបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម…

សម្ដេចតេជោ ហ៊ុន សែន៖ ទីបំផុតប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនហើយ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហោះសារនៅទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ទីបំផុតប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា ។ ក្នុងសំណេរដដែលសម្ដេចបានបន្តថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសឱ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង ។ បន្ថែមពីនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តដោយអំពាវនាវថា ខ្ញុំសូមផ្តាំផ្ញើចំពោះបង​ប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំង​មកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់…

គួរឲ្យសង្វេគ! ព្រោះបញ្ហាជីវភាព ការងារសិល្បៈរកក៏មិនបាន តារាជើងចាស់ អុឹម ផល្លា ចាប់យករបរនេះ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងជើងចាស់ ច្រើនវស្សា គឺអ្នក មីង អុឹម ផល្លា ដែលប្រជាជនខ្មែរ និងពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្តទាំងអស់គ្នា បានស្គាល់គាត់ថា ជាតារាសម្តែងដែលមានសមត្ថភាព និងតែងច្រើននិយមសម្តែងជាតួ មេដោះ ឬតួអង្គម្តាយនោះ កាលពីពេលថ្មីៗមានព័ត៌មានជាច្រើន បាននិយាយទាក់ទងនិងអ្នកមីង ដែលព័ត៌មានខ្លះបាននិយាយថា អ្នកមីង អុឹម ផល្លា កំពុងតែចាប់យករបរថ្មី ជាអ្នកលក់ម្ជូរ ដើម្បីស្វែងរកថវិកា ផ្តត់ផ្គត់គ្រួសារ។ ប៉ុន្តែបើយើងងាកមកមើលជីវិតឯកជនរបស់អ្នកមីងវិញ ថ្វីត្បិតតែអ្នកមីងមានឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្ប:ក៏ពិតមែន ប៉ុន្តែអ្នកមីងនៅតែមានបញ្ហាកង្វះខាតខាងផ្អែកជីវីភាព ដោយអាស្រ័យហេតុនេះហើយបានជាអ្នកមីង ចាប់យកអាជីព ជាអ្នកលក់ម្ជូរតាមដងផ្លូវដើម្បីស្វែងរកប្រភពថវិកា ដោះស្រាយជីវភាពផ្ទាល់ខ្លួន។ គួរកត់សម្គាល់ផងដែរថា កាលពីពេលកន្លងទៅ អ្នកមីង អុឹម ផល្លា ក៏ទទួលបានជំនួយនានាពីសប្បុរសជន…

អស្ចារ្យណាស់ ! មង្គលការដែលរៀបចំយ៉ាងកប់នេះ តាមពិតជាពិធីមង្គលរបស់កូន… (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនបានភ្ញាក់ម្តងរួចមកហើយ កាលពីព្រឹកម្សិលមិញព្រោះ បានឃើញរោងការរបស់កូនប្រុសស្រីរបស់បុគ្គលមិនធម្មតាមួយគូនេះ មានមហាវត្តមានដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ទន្ទឹមនឹងនេះ គេក៏ឃើញមានលេចមុខរបស់បុគ្គលលំដាប់មុខខ្មែរជាច្រើន ផ្សេងទៀតផងដែរ។ ពិតណាស់ ពិធីនេះ ពេលព្រឹកប្រារព្ធឡើងនៅគេហដ្ឋានផ្ទាល់ខ្លួនធំស្កឹមស្កៃ ដែលត្រូវបានតុបតែងដោយ ផ្ចិតផ្ចង់យ៉ាងប្រណីត មើលមិនទោះភ្នែកបន្តិចឡើយ។ ជាមួយគ្នានេះ ពេលល្ងាចវិញ ពិធីមង្គលនេះ ប្រារព្ធនៅ មជ្ឈមណ្ឌល OCIC។ គួរបញ្ជាក់ថា នេះជាពិធីមង្គលការរបស់ កូនប្រុសកូនស្រីរបស់ឧកញ៉ា លី ហុង និង លោកជំទាវ លី ដាណា…

ស្រណោះណាស់! ទារិកាវ័យ១ខួប កើតជំងឺដុះសាច់ក្នុងខួរក្បាល គ្រូពេទ្យផ្តល់ជម្រើស៣ ដល់អាណាព្យាបាលក្នុងការសម្រេចចិត្ត

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី​០៥​ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នៅលើគណនីហ្វេសប៊ុកឈ្មោះ ឡែ ស្រីជា បានបង្ហោះរឿងរ៉ាវសែនសង្វេគមួយ ខណៈទារិកាវ័យមួយឆ្នាំ កំពុងរងការយាយីពីជំងឺកាចសាហាវមួយ រហូតធ្វើឲ្យមុខមាត់ដែលធ្លាប់តែគួរឲ្យស្រឡាញ់ ប្រែទៅជាចាស់ជ្រីវជ្រួញខុសពីកុមារដទៃ ដោយរៀបរាប់បញ្ជាក់សាកសួរទៅកាន់មហាជន ដើម្បីស្វែងរកកន្លែងសង្គ្រោះជីវិតទារិកាតូចនេះថា«ថ្ងៃ៨រោច ខែមាឃ ទី៥ កុម្ភៈ ២៥៦៤-២០២១ ដំណឹងជួយគ្នាបងប្អូន ជំរាប​សួរ​ ពុកម៉ែ​ បងប្អូន​ ទាំង​ អស់​គ្នា! តើ​បងប្អូន​ដឹង​ថា​ កន្លែង​ណា​ អាចព្យាបាលជំងឺដុះ​ សាច់ក្នុងខួរក្បាលបានទេ​?ក្មួយស្រីរបស់ខ្ញុំ​ មានឈ្មោះ មាវត្តី អាយុ​ ១ឆ្នាំ​ គាត់បានព្យាបាល ដែល ដូចជា គន្ធបុប្ផា កុមារអង្គរ ខេត្តសៀមរាប»។ ជាមួយគ្នានោះ…

សូមបងប្អូនជួយផ្សព្វផ្សាយបន្តផង ល្ខោនបាសាក់ខ្មែរ !!ដើម្បីជាកម្លាំងចិត្តដល់កូនខ្មែរជំនាន់ក្រោយ បន្តវេន ថែរក្សាបន្ត…

ដោយសារតែ​ខ្វះ​ការ​គាំទ្រ​ ​និង​ខ្វះ​ការជួយ​ជ្រោមជ្រែង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ និងបណ្តាញចែកចាយសង្គម។​ ​តែយ៉ាងណាមិញ​ ​គេ​នៅតែ​ឃើញ​មេក្រុម​វង់​ល្ខោន​មួយចំនួន​ ​បន្ត​ការ​តស៊ូ​ក្នុង​ការ​អភិរក្ស​ទម្រង់​សិល្បៈ​នេះ​ ​បើ​ទោះជា​ទីផ្សារ​ល្ខោនបាសាក់​កាន់តែ​ចុះ​ខ្សោយ​ខ្លាំងយ៉ាងណាក៏ដោយ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នា​ពេល​បច្ចុប្បន្ន​ស្ទើរតែ​ត្រូវ​មហាជន​បំភ្លេច​ជា​បណ្ដើរ​ទៅ​ហើយ​ ​ខណៈ​ដែល​វង់​ល្ខោនបាសាក់​ដែល​ធ្លាប់តែ​រក​កម្លាំង​ចេញ​សម្ដែង​មិនបាន​ ​បែរជា​រក​ទីផ្សារ​ដើម្បី​ចេញ​សម្ដែង​លែង​ចង់​ឃើញ ពិបាកចិត្តណាស់​។ ហេតុតែបែប​នោះ​គឺ​ដោយសារតែ​សិល្បៈ​បុរាណ​មួយ​នេះ​ ​កាន់តែ​ត្រូវ​បាន​មហាជន​មើល​រំលង​ ​ស្របគ្នា​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​គ្មាន​ម៉ោង​សម្រាប់​ចាក់​ផ្សាយ​ល្ខោនបាសាក់​ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ក្មេង​ៗ​ ​និង​យុវជន​គាំទ្រទាល់តែសោះ​។​ បើ​ធៀប​នឹង​អំឡុង​ទស្សន៍​វត្សរ៍​ឆ្នាំ៨០ ​លោក​ថា​ធ្លាក់ចុះ​ស្ទើរតែ​ដល់១០០​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឺក្រេ​ ​តែ​លោក​មិន​បាក់ទឹកចិត្ត​ហើយ​បោះបង់​វង់​ល្ខោន​ដែល​ខំ​បង្កើត​ឡើង​នោះ​ទេ​ ​គឺ​នៅតែ​បន្ត​តស៊ូ​ ​បើ​ទោះជា​អាជីព​វង់​ល្ខោន​នៅក្នុង​ពេលនេះ​ ​កាន់តែ​ពិបាក​ប្រកួតប្រជែង​នឹង​សិល្បៈ​សម័យ​។​ សូមជួយលើកស្ទួយផងចុះ កុំទាន់គេយកទៅបាត់ទៀត ទើបស្តាយក្រោយទៅវិញ។​តាម​កញ្ចក់​ទូរទស្សន៍​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានកម្ម​វិធី​ចាក់​ផ្សាយ​ពី​ល្ខោនបាសាក់​ ​ដើម្បី​បំផុស​ឱ្យ​ក្រុម​យុវវ័យ​ងាក​មក​ស្រលាញ់​ ​និង​គាំទ្រ​សិល្បៈ​បុរាណ​នេះ​ ​ទើប​ជំរុញ​ឱ្យ​អ្នក​រៀបចំ​កម្មវិធី​ហ៊ាន​ចំណាយ​ជួល​ល្ខោនបាសាក់​ច្រើនឡើង​វិញ​ ​ដែល​អាច​ឱ្យ​ល្ខោនបាសាក់​រស់​ឡើងវិញ​។ប្រភព៖freedomnewskh ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាសនាខ្ពស់! សិល្បការិនីល្បី ១០ ដួង ប្រែវាសនាប្តូរងារក្លាយជាជំទាវ…

មកទល់ពេលនេះ មានសិល្បការិនី មិនតិចនាក់នោះទេ ដែលបានបញ្ចប់អាជីពលើវិថីសិល្បទាំងស្រុង ដើម្បីបង្កើតមុខជំនួញផ្ទាល់ខ្លួន ហើយក្នុងនោះក៏មានអតីតតារាស្រី ជាច្រើនដួងដែលមានភ័ព្វវាសនាខ្ពស់ក្លាយជាជំទាវ ដោយពេលនេះកំពុងរស់នៅយ៉ាងសុខស្រួល មានសេចក្ដីសុខជាមួយគ្រួសារ និង គំនរទ្រព្យសព្វបែបយ៉ាង។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីអតីតសិល្បការិនី ១០ នាក់ ដែលពេលនេះបានក្លាយជាជំទាវ ពោរពេញដោយកិត្តិយស និង សុភមង្គល។ ១ – លោកជំទាវ លី ឈីអតីតពិធីការិនី និង តារាសម្តែង លី ឈី បានបញ្ចប់អាជីពលើវិថីសិល្ប ក្រោយពីបានរៀបការជាមួយនឹង អតីតអ្នកដឹកនាំសម្ដែងល្បីលោក ប៊ុន រតនា ។ រៀបការរស់នៅលើគំនរសុភមង្គលមិនប៉ុន្មាន ស្វាមីរបស់អតីតតារាស្រីរូបនេះ បានទទួលគោរម​ងារ​ជាឧកញ៉ា ហើយតារារូបស្រស់ លី…

ល្អម្យ៉ាងដែរ! នារីជាគ្រូបង្រៀនម្នាក់ សម្រេចប្រារព្ធពិធីមង្គលការដោយគ្មានការពិសារគ្រឿងស្រវឹង ព្រោះ៤ចំណុចនេះ

រាជធានីភ្នំពេញ៖ នៅលើគណនីឈ្មោះ Nathymon Show ដែលគេស្គាល់ថាជាគ្រូបង្រៀនដ៏ស្អាត កំពុងត្រៀមចូលរោងជ័យផងនោះ បានចេញនូវសាររៀបរាប់បង្ហាញនូវចំនុច៤យ៉ាង ដែលធ្វើឲ្យខ្លួន និងគ្រួសារសម្រេចចិត្តមិនដាក់គ្រឿងស្រវឹងក្នុងថ្ងៃមង្គលការ ថា« តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួលស្រាដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួលទានស្រាទេ ដោយសារ ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរីករាយនោះទេ។ ទីបួន ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា»។ បន្ទាប់ពីរៀបរាប់យ៉ាងក្បោះក្បាយ បង្ហាញមូលហេតុច្បាស់ៗហើយនោះ ជាចុងក្រោយ ប្រភពដដែលក៏ឆ្លៀតចោទជាសំនួរខ្លីដើម្បីសុំមតិពីមហាជនទូទៅ ចំពោះចំណុចដែលខ្លួនបានលើកឡើងថា«តើបងប្អូនយល់យ៉ាងណាដែរ?»។ យ៉ាងណាមិញ ក្រោយការបើកជំហរឲ្យមានការបញ្ចេញមតិតាមការយល់ឃើញរាងៗខ្លួននេះ គេក៏ឃើញមានមតិគាំទ្រច្រើនសន្ធឹកសន្ធាប់យល់ស្របចំពោះសកម្មភាពជាគម្រូល្អក្នុងសង្គមនេះ តែក្នុងនោះគេក៏ឃើញអ្នកមួយចំនួនទៀត បានលើកឡើងបន្ថែមផងដែរថា«មង្គលការខ្ញុំក៏មិនទទួលស្រាដែរ តែមានភ្ញៀវមួយចំនួនតូចដែលមិនបានគិតដល់ដូចយើងហើយបែរជាពេបជ្រាយទៅវិញ តែមិនសំខាន់ទេ សំខាន់ខ្ញុំបានធ្វើអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ»៕