ភ្នំពេញ៖ កាលពីម្សិលមិញនេះ កញ្ញា ជីមមី បានសរសេរពាក្យឆ្អែតបាយ ដែលជាសារឆ្លើយតបទៅកាន់គូស្នេហ៍ ដែលនិយាយពាក្យផ្អែមល្ហែមទៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមហាជនដែលជាហ្វេនៗជាច្រើននាក់ស្ទើរតែចង់លើសឈាមតាម។ ដោយឡែក លោក Cham Nou បានបង្ហោះរូបភាពឱបគ្នាជាមួយ ជីមមី យ៉ាងមានក្តីសុខ ជាមួយនឹងសារខ្លីមួយយ៉ាងមានអត្ថន័យជ្រៅទៅកាន់កញ្ញា បន្ទាប់មក ជីមមី ក៏បានចុច Shareហើយ តបទៅវិញយ៉ាងគួរឲ្យស្រលាញ់ដែល ចុងក្រោយក៏ក្លាយទៅជាការសន្ទនាផ្អែមល្ហែមដូចស្ករត្នោត ដែលពាក្យនោះមានអត្ថន័យដូចខាងក្រោមថា ៖ Cham Nou៖ គ្រប់គ្នាតែងតែនិយាយថាស្នេហាសម័យនេះឆាប់ជួបឆាប់បែក , ប្រុសស្អាតស្រីស្អាតស្រលាញ់គ្នាមិនបានយូរទេ , តែអ្វីដែលជាបញ្ហាគឺខ្ញុំស្រម៉ៃមិនចេញថាតើខ្ញុំរស់នៅបានយ៉ាងដូចម្ដេចបើគ្មាននារីម្នាក់នេះនៅក្នុងជីវិតរបស់ខ្ញុំ ?Blessed to be by your side darling… I am…
