គួរឲ្យក្នាញ់! ទើបតែអាយុបាន ៣ខែកន្លះសោះ តែសម្រស់កូន ឌី សូនីតា កំពុងទាក់ចិត្តហ្វេនៗ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្ត និងពុកម៉ែ បងប្អូន ពិតជាបានស្គាល់ ចំណងអាពាហ៍ពិពាហ៍ដ៏ផ្អែមល្អែមរវាង លោក អេឡិច ហ្សូរ៉ា និងអ្នកនាង ឌីសូនីតា ដែលបានធ្វើឲ្យហ្វេនៗទូទាំងប្រទេស ចាប់អារម្មណ៍ទៅលើសម្រស់កូនប្រុសរបស់អ្នកនាង និងស្វាមី។ ដោយក្នុងនោះឃើញថា កូននាងដែលមានអាយុទើបតែ ៣ខែកន្លះតែប៉ុណ្ណោះ ប៉ុន្តែមានមុខមាត់ស្រស់ស្អាតខ្លាំងដូចជាកូនបារាំង ដែលធ្វើឲ្យមហាជនដែលបានឃើញហើយមានអារម្មណ៍ថាខ្នាញ់ និងសម្រស់ដ៏ស្រស់ស្អាតរបស់កូនអ្នកទាំងពីរ។ គួររំលឹកផងដែរថា មូលហេតុដែលធ្វើឲ្យកូនរបស់អ្នកនាង ឌី សូនីតា និងលោកអេឡិចហ្សូរ៉ា មានសម្រស់ដ៏ស្រស់ស្អាតនេះ ដោយយោងតាមការបញ្ជាក់របស់អ្នកនាង ឌី សូនីតា បាននិយាយថា ដោយសារតែលោកយាយ ជាជនជាតិស្វីស ដែលជាហេតុធ្វើឲ្យកូនរបស់អ្នកនាងមានសម្រស់ស្រស់សង្ហាតាំងតែពីក្មេងតែម្តង៕ ចង់ដឹងថាតើកូនរបស់អ្នកនាង ស្រស់ស្អាត កម្រិតណានោះ សូមចូលរួមទស្សនារូបភាព និងវីដេអូខាងក្រោម៖

គួរឲ្យក្នាញ់! ទើបតែអាយុបាន ៣ខែកន្លះសោះ តែសម្រស់កូន ឌី សូនីតា កំពុងទាក់ចិត្តហ្វេនៗ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្ត និងពុកម៉ែ បងប្អូន ពិតជាបានស្គាល់ ចំណងអាពាហ៍ពិពាហ៍ដ៏ផ្អែមល្អែមរវាង លោក អេឡិច ហ្សូរ៉ា និងអ្នកនាង ឌីសូនីតា ដែលបានធ្វើឲ្យហ្វេនៗទូទាំងប្រទេស ចាប់អារម្មណ៍ទៅលើសម្រស់កូនប្រុសរបស់អ្នកនាង និងស្វាមី។ ដោយក្នុងនោះឃើញថា កូននាងដែលមានអាយុទើបតែ ៣ខែកន្លះតែប៉ុណ្ណោះ ប៉ុន្តែមានមុខមាត់ស្រស់ស្អាតខ្លាំងដូចជាកូនបារាំង ដែលធ្វើឲ្យមហាជនដែលបានឃើញហើយមានអារម្មណ៍ថាខ្នាញ់ និងសម្រស់ដ៏ស្រស់ស្អាតរបស់កូនអ្នកទាំងពីរ។ គួររំលឹកផងដែរថា មូលហេតុដែលធ្វើឲ្យកូនរបស់អ្នកនាង ឌី សូនីតា និងលោកអេឡិចហ្សូរ៉ា មានសម្រស់ដ៏ស្រស់ស្អាតនេះ ដោយយោងតាមការបញ្ជាក់របស់អ្នកនាង ឌី សូនីតា បាននិយាយថា ដោយសារតែលោកយាយ ជាជនជាតិស្វីស ដែលជាហេតុធ្វើឲ្យកូនរបស់អ្នកនាងមានសម្រស់ស្រស់សង្ហាតាំងតែពីក្មេងតែម្តង៕ ចង់ដឹងថាតើកូនរបស់អ្នកនាង ស្រស់ស្អាត កម្រិតណានោះ សូមចូលរួមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ស្រី នា ព្រមទទួលតំណែងថ្មី ក្លាយជាតារាតំណាងសាប៊ូស្រ្កាប់ដុសខ្លួនទឹកដោះគោរបស់ Skin7

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន NITHNIKA Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធនាំចូល និងចែកចាយផលិតផល Skin7 ផ្ដាច់មុខពីប្រទេសថៃ​ ក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំពិធីចុះកិច្ចព្រមព្រៀង ជាមួយនឹងតារា Youtuber ស្រីវ័យក្មេង ជា ស្រីនា ដែលមហាជនស្គាល់រូបរាងតាមរយៈវីដេអូផាត់មុខបែបខ្យូតៗ (Makeup) និងវីដេអូជាច្រើន ធ្វើជាអ្នកតំណាងផលិតផលថ្មីរបស់ Skin7 គឺសាប៊ូដុសស្រ្កាប់ខ្លួនទឹកដោះគោ Hokkaido Milk នៅ​សណ្ឋាគារ សុខា ដោយ​មាន​ការ​ចូល​រួម​ពី​តារាល្បី​ៗ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​។ ថ្លែង​ក្នុង​ពិធី​ចុះ កិច្ចព្រមព្រៀង​ លោកស្រី សុវណ្ណ កន្និកា ប្រធានប្រតិបត្ដិក្រុមហ៊ុន NITHNIKA…

គួរឲ្យសរសើរ! ព្រោះមូលហេតុទាំងនេះសោះ ទើបធ្វើឲ្យរោងការនេះ ប្រកាសមិនពិសារគ្រឿងស្រវឹង

ខេត្តសៀមរាប ៖ ពិតណាស់​ ភាគច្រើន យើងតែឃើញ ពិធីរៀបអាពាហ៍ពិពាហ៍សឹងតែទាំងអស់ តែងដាក់បម្រើគ្រឿងស្រវឹងមិនដែលអាក់ខានឡើយ។ ជាមួយគ្នានេះ ប្រសិនបើគ្រួសារសងខាងជា អ្នកមានជីវភាពមិនធម្មតាទៀតនោះ ក៏ពួកគេត្រូវជ្រើសយកប្រភេទស្រាដែលថ្លៃផងដែរ។ តែផ្ទុយទៅវិញ សម្រាប់រោងការនៅខេត្តសៀមរាបមួយនេះវិញ ពិតជាខុសពីអ្នកដទៃឆ្ងាយណាស់ព្រោះ មិនបានអនុញ្ញាតឲ្យពិសារគ្រឿងស្រវឹងអ្វីឡើយ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ០៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះ មានផេកហ្វេសប៊ុកមួយឈ្មោះ Nathymon Show ក្នុងនាមជាកូនក្រមុំ បានចេញមុខប្រាប់ពីមូលហេតុដែល រោងការខ្លួនមិនព្រមដាក់ទទួលគ្រឿងស្រវឹងបែបនេះ ក៏ព្រោះ ៖ តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួលស្រាដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួលស្រាទេ ដោយសារ៖• ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ• ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ • ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរីករាយនោះទេ• ទីបួន…

ពិតជាស្រស់ស្អាតមែន! មួយឈុតនេះ ឱក សុគន្ធកញ្ញា ធ្វើឱ្យហ្វេនស្រឡាំងកាំងនឹកស្មានថានៅក្រមុំ

រាជធានីភ្នំពេញ ៖ បើទោះបីជាមានគ្រួសារ និងមានកូនប្រុសម្នាក់ដែលកំពុងតែចម្រើនវ័យបានជាងមួយខួបក៏ពិតមែន តែសម្រស់ដ៏ឆើតឆាយរបស់កំពូលតារាចម្រៀងស្រីនៃផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាតខ្លាំងមិនមានការថមថយ ឬបាក់សុ្រតសម្រស់ឡើយ ។ ជាក់ស្ដែងនៅរាត្រីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនអ្នកគាំទ្រ​ស្រឡាំងកាំងរកនឹកនិយាយពុំត្រូវ ក្រោយបង្ហោះរូបប៉ុន្មានសន្លឹកក្នុងឈុតពណ៌មាសវែងដល់ដី ទឹកមុខញញឹមប៉ព្រឹមក្នុងពិធី ។ រំភេចបានឃើញពីសម្រស់ភ្លាម ហ្វេនៗជាច្រើនបានលាន់មាត់សរសើរក្នុងប្រអប់មតិ ខណៈអ្នកខ្លះពោលចេញពីចិត្តថា ម៉ាំមី ឆលី ស្រស់ស្អាតជាងនៅក្រមុំទៀត ៕

ប្រិយមិត្តស្គាល់តំបន់ទេសចរណ៍ “មាន់ កម្សត់”នៅទីណាទេ?

ក្នុងចំណោមអាលប៊ុមចូលឆ្នាំថ្មីរបស់ផលិតកម្ម Galaxy Navatra បទ”មាន់ កម្សត់ “ដែលជាការច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទលីម៉ា បានក្លាយជាបទចម្រៀងមួយកំពុងតែទទួលបានគាំទ្រច្រើន ដោយគិតមកដល់ ថ្ងៃនេះមាន អ្នកviewsជាច្រើនលានដងត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ អ្វីដែលជាការចាប់អារម្មណ៍ក្រៅពីទឹកដមសំនៀងឆ្លើយឆ្លងដ៏ពីរោះ រណ្ដំរបស់ កំពូលតារាចម្រៀងទាំងពីរប្រិយមិត្តមានចាប់អារម្មណ៍លើ ទេសភាព នៃ តំបន់ ទេសចរណ៍ក្នុង វីដេអូបទចម្រៀងនោះដែរឬទេថាតើថត នៅ ទីតាំងណា? ទឹកជ្រោះដ៍ស្រស់ស្អាតក្នុងវីដេអូដែលប្រិយមិត្តបានឃើញនោះគឺស្ថិតនៅទឹកដីខេត្តមណ្ឌលគិរី ឈ្មោះថា”ទឹកជ្រុះ៧ជាន់”។ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរក្នុងភូមិទី១ឃុំប៊ូស្រាស្រុកពេជ្រាដានៅភាគខាងជើងក្រុងសែន មនោ រម្យនៃទីប្រជុំជនខេត្តមណ្ឌលគិរីជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម។ ជារឿយៗគេតែងឃើញផលិតកម្ម Galaxy Navatra បានចុះថត MV របស់ខ្លួននៅរមណីយដ្ឋានជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បី ចែកជូនអ្នកគាំទ្របានទស្សនា។ជាស្ដែងក្នុងចំណោម អាលប៊ុមចូលឆ្នាំថ្មីនេះទេសភាពធម្មជាតិល្បីៗជាច្រើនក្នុងប្រទេសកម្ពុជាត្រូវបាន ផលិតកម្មបញ្ជូនក្រុមផលិតចុះថតហើយពេលខ្លះថែមទាំងប្រើយន្តហោះដឹកតួចុះទៅថតដោយផ្ទាល់ក៏មាន។…

បាត់មុខយូរ! កែវ ពេជ្រពិសី លេចមុខគ្រងឈុតនាងនាគ ផ្ទុះការសរសើរពេញបណ្តាញសង្គម

រាជធានីភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាង កែវ ពេជ្រពិសី បន្ទាប់ពីបានដកខ្លួនចេញពីការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំនោះ មិនទាន់បានប្រកាសថានឹងវិលចូលសិល្បៈវិញនោះទេ តែយ៉ាងណារយៈពេលជាច្រើនខែមកហើយ កែវ ពេជ្រពិសី នៅមិនទាន់មានសកម្មភាពអ្វីថ្មីៗនៅក្នុងសិល្បៈឡើយ បើទោះបីកន្លងមកនាងធ្លាប់ជាតារាដែលមានឈ្មោះបោះសំឡេងក៏ដោយ ។ ទោះបីជានាងបានស្ងាត់ពីកាងារសិល្បៈក៏ពិតមែន តែនៅពេលថ្មីៗនេះ នាងចាប់ផ្តើមលេចមុខជាថ្មីនៅក្នុងការងារសិល្បៈក្រោយពីនាងផ្អាករាប់ឆ្នាំ។ ជាក់សម្តែង មុននេះបន្តិចឃើញគណនីហ្វេសប៊ុលដែលមានឈ្មោះថា “Keo Vitou Cambodia Make Up Artist” បងបង្ហោះរូបភាពរបស់ អ្នកនាង កែវ ពេជ្រពិសី នៅបណ្តាញសង្គម ដោយនាងស្លៀក ឈុតនាងនាគ ដែលមើលទៅពិតជាស្រស់ស្អាតភ្លែកភ្នែក និង សាកសមជានារីខ្មែរស្អាតឥខ្ចោះតែម្តង។ ក្រោយឃើញការគ្រងឈុតនាងនាគយ៉ាងសមសួនបែបនេះ ធ្វើឱ្យមហាជនសរសើរថា «មានវ័យជ្រេបន្តិចមែនតែ កែវ ពេជ្រពិសី នៅតែស្អាតគ្រាន់តែមានរូបរាងបែកសាច់…

រំលឹកឡើងវិញបទចម្រៀងល្បីៗរបស់ មាស សុខសោភា ក្នុងផលិតកម្មថោន មុនពេលចេញបទចម្រៀងក្នុងផលិតកម្មថ្មី (មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា កញ្ញា មាស សុខសោភា ទើបនឹងប្រកាសជាសាធារណៈនាប៉ុន្មានថ្ងៃមុននេះថា កញ្ញាបានរកឃើញទ្រនំថ្មីសម្រាប់ជ្រកកោនហើយ គឺនៅក្នុងផលិតកម្មរាម ដែលជាផលិតកម្មដ៏ថ្មីមួយរបស់អ្នកនាង ស្រីអូន ម្ចាស់ប្រេនសម្រស់ធម្មជាតិ។ ក្នុងនោះផងដែរអ្នកគាំទ្ររបស់កញ្ញាជាច្រើនក៏បានចូលរួមអបអរសាទរដែលកញ្ញាអាចស្វែងរកឃើញផលិតកម្មថ្មី ខណៈដែលគិតមកដល់ពេលនេះការចាកចេញពីផលិតកម្មថោន អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ យ៉ាងណាមិញថ្ងៃនេះ Khmerload ក៏ចង់រំលឹកឡើងវិញនូវបទចម្រៀងល្បីៗជាច្រើនបទរបស់កញ្ញា មាស សុខសោភា នៅក្នុងផលិតកម្មថោន មុននឹងកញ្ញាត្រៀមចេញបទចម្រៀងថ្មីក្នុងផលិតកម្មរាម នាពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ បទចម្រៀងល្បីៗរបស់កញ្ញា មាស សុខសោភា រួមមានដូចជាបទ “I am Sorry” “សុំពេលឈឺចាប់មួយគ្រា”“សុំមិនស្គាល់បងល្អជាង”“ខ្ញុំស្មោះគេ គេស្មោះអ្នកផ្សេង”“ហួសពេលដែលបងត្រូវអើពើ”“នាងក៏ត្រូវការបង”“ដើមឈើស្នេហ៍”“ក្រែងចិត្តសង្សារចាស់”“គេមានសំណាងអូនមានទឹកភ្នែក”“លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ”“ឬគ្រាន់តែយំក៏អូនខុសដែរ”“ឧត្តមស្វាមី”“ស្តាប់ Ring Ring Tones បងអូនស្រក់ទឹកភ្នែក”“មេឃកំពុងភ្លៀងហើយ”“បងលេងសើចតែគេមែនទែន”“ពិន្ទុ១០០”“រលឹមប្រុយៗ” និងបទចម្រៀងជាច្រើនទៀតផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ ចាន់ស្រីមុំ បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី អមជាមួយ Caption គួរឲ្យអស់សំណើចបែបនេះទៀត

សៀមរាប៖ តារាសម្តែង និងជាពិធីការិនីឆ្នើមអ្នកនាង គង់ ចាន់ស្រីមុំ មិនត្រឹមតែជោគជ័យលើវិស័យជំនួញប៉ុណ្ណោះទេ តែបើយើងក្រលេកមើលពីរង្វង់គ្រួសាររបស់អ្នកនាងវិញក៏ពោរពេញទៅដោយសុភមង្គល និងភាពផ្អែមល្ហែមមិនណយដែរ។ បើទោះជាមានបុត្រីហើយក៏ពិតមែនតែសម្រស់ថៅកែស្រីរូបនេះហាក់មិនមានភាពថមថយឡើយ ផ្ទុយទៅវិញគឺកាន់តែស្រស់ស្អាតថែមទៀត។ គួរឱ្យដឹងដែរថា ថៅស្រីកាន់មុខជំនួញច្រើនក្នុងដៃរូបនេះ តែងតែបង្ហាញ និងចែករំលែកសេចក្តីសុខរបស់ខ្លួនតាមរូបភាពលើបណ្តាសង្គមដែលគាត់បានបង្ហោះជាមួយនឹងស្វាមីដ៏ស្រស់សង្ហារបស់ខ្លួនដែលធ្វើឲ្យបណ្តារអ្នកគាំទ្រអត់ទ្រាំមិនច្រណែនមិនបាន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថានៅលើគណនីយបណ្តាញសង្គមផ្លូវការរបស់អតីតតារាសម្តែងខាងលើបានបង្ហោះនូវកម្រងរូបភាពផ្អែមល្ហែមជាមួយស្វាមីនៅក្នុងសួនផ្កាមួយកន្លែងដែលមានទីតាំងនៅខេត្តសៀមរាប ដែលមើលទៅពិតជាស្រស់ស្អាត អមជាមួយនឹង Caption ដែលមើលទៅគួរឲ្យចង់សើចថា៖ ពីនាក់បានហេីយ️❤️ Kem seyha ម៉ូម៉ូ​ នៅមួយចំហៀងសិនកូនម្តាយ😅 ចង់ប្រាប់ថាស្អាតណាស់​ សៀមរាប​យេីងនេះទេណា​៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖