ភ្នំពេញ៖ អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បានបង្ហាញមុខមាត់ភរិយា និងកូនៗជាសាធារណៈ ខណៈរស់នៅជាមួយភរិយាជិត ២០ ឆ្នាំកន្លងមកនេះ។ ក្នុងនោះដែរ បើទោះបីមានការបិទបាំងពីជីវប្រវត្តិផ្ទាល់ខ្លួនកន្លងមកអស់ជាច្រើនឆ្នាំ តែជីវិតស្វាមីភរិយារបស់យតារារូបនេះនៅតែល្អូកល្អើននឹងគ្នាគ្មានថ្ងៃប្រែឡើយ។ ម្យ៉ាងវិញទៀត ជីវិតគ្រួសាររបស់លោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសេចក្ដីសុខ និងសុភមង្គលខ្លាំង ខណៈកូនៗធំធាត់ជាងមុន ហើយឆ្លាតៗផងនោះ។ ជាក់ស្ដែង ថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបភាពថ្មីដែលលោកទើបតែបង្ហោះ និងបង្ហាញមុខកូនប្រុសទី៣ ដោយមើលទៅ កូនប្រុសតារារូបនេះ ទោះបីជានៅក្មេង តែមានមុខមាត់ស្អាត សង្ហាខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ទាំងការស្លៀកពាក់ និងរៀបចំខ្លួន មើលយូរៗទៅពិតជាទាក់ទាញមិនចាញ់មនុស្សធំពេញវ័យប៉ុន្មានឡើយ។ លើសពីនេះទៅទៀត ថ្មីៗនេះកូនប្រុសទី៣ លោក ខាន់ ជេមស៍ ក៏កំពុងដើរតាមឪពុក និងអាចឈានជើងសិល្បៈ…
