ទើបសម្ញែងឡាន Rolls Royce ថ្មីៗឥលូវ ឈួន សុវណ្ណឆៃ បង្ហាញផ្ទះដ៏ធំមួយទៀត….

បើទោះមិនមែនជាតារាចម្រៀងដែលឈរក្នុងលំដាប់ជួរមុខក៏ពិតមែនតែ ឈួន សុវណ្ណឆៃ តែងធ្វើឱ្យ មហាជនក៏ដូចជាមិត្តភក្តិមានការចាប់អារម្មណ៍ខ្លាំង ព្រោះជារឿយៗនាងតែងបង្ហាញភាពហ៊ឺហា តាមរយៈការប្រើប្រាស់នូវសម្ភារទំនើបៗ ដែលមានតម្លៃខ្ពស់ គួរឱ្យសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា ឈួន សុវណ្ណឆៃ ទើបនឹងបង្ហាញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ដែលមានតម្លៃក្បែរលានដុល្លារមិនបានប៉ុន្មានផង ពេលនេះ តារាចម្រៀងរូបនេះ បានបង្ហាញផ្ទះដ៏ធំមួយទៀត ដែលកំពុងសាងសង់ ធ្វើឱ្យអ្នកគាំទ្រជញ្ជក់មាត់សរសើរពីភាពមានបានរបស់តារាចម្រៀងរូបនេះជាខ្លាំង។ ក្នុងនោះក៏មានការលើកឡើងថា ក្រៅពីមានអាជីពជាតារាចម្រៀង ឈួន សុវណ្ណឆៃ មានមុខរបរគ្រាក់ៗនៅក្នុងដៃ ដែលមាន ដូចជា បើកកសិដ្ឋានចិញ្ចឹមជ្រូក និង អចលនទ្រព្យ ជាដើម។ យ៉ាងណា មហាជនគិតថា នេះអាចជាមូលហេតុ ដែលធ្វើឱ្យតារាចម្រៀង ឈួន សុវណ្ណឆៃ ហាយសូរខ្លាំងបែបនេះ។…

តារា ២ ដួងបន្តរស់នៅក្រៅប្រទេសយ៉ាងរីករាយ ក្រោយបញ្ចប់ការសម្តែងជាច្រើនខែ

រហូតមកដល់ពេលនេះ គេចាប់អារម្មណ៍ឃើញតារាស្រី ២ ដួងបានបន្តរស់នៅប្រទេសក្រៅប្រទេសដោយរីករាយ បើទោះបីការសម្តែងរបស់ពួកគេ បានចប់រាប់ខែទៅហើយ។ ចង់ដឹងថា តារា ២ ដួងនោះ ជានរណា សូមតាមដានទាំងអស់គ្នា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា នៅតែបន្តរស់នៅប្រទេសអូស្ត្រាលី បើទោះនាងបានបញ្ចប់ការសម្តែងនៅទីនោះរាប់ខែមកហើយ។ ក្នុងនោះ តារាចម្រៀង អេនឌី ដែលរួមដំណើរជាមួយនាង ក៏បានត្រលប់មកដល់ស្រុកខ្មែរតាំងពីខែកក្កដាមកហើយ។ មានការសង្ស័យថា ជាតិ សុច្ចកា អាចនឹងមានអ្នកពេញចិត្ត ហើយធានារស់នៅទីនោះ ដោយស្របច្បាប់ ព្រោះបើមិនដូច្នេះទេនាងអាចនឹងត្រលប់មកស្រុកកំណើតជាមួយលោក អេនឌី វិញបាត់ទៅហើយ។ យ៉ាងណាមិញ ទាក់ទងជាមួយរឿងនេះ ជាតិ សុច្ចកា ហាក់មិនខ្វល់ខ្វាយបកស្រាយវែងឆ្ងាយឡើយ ដោយគ្រាន់តែព្រលយខ្លីថានាងមានហេតុផលខ្លះៗ ដែលត្រូវរស់នៅទីនេះ ហើយអ្នកណាចង់និយាយអ្វីក៏និយាយទៅ…

ក្រោយបញ្ចប់ការប្រឡងជាង ៣ឆ្នាំមកនេះ ទីបំផុត រ៉ន ចាន់ឌីន ក្លាយជាសមាជិករបស់ផលិតកម្មហង្សមាសហើយ (មានវីដេអូ)

ភ្នំពេញ៖ កុមារី រ៉ន ចាន់ឌីន ដែលមហាជនភាគច្រើនបានស្គាល់រូបប្អូនតាមរយៈការចូលរួមប្រឡងក្នុងកម្មវិធីកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ ពេលនេះបានសម្រេចចិត្តក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មហង្សមាសហើយ ក្រោយបញ្ចប់ការប្រឡងប្រជែងអស់រយៈពេលជាង ០៣ឆ្នាំ មកនេះ។ កុមារី រ៉ន ចាន់ឌីន ធ្លាប់ទទួលបានការគាំទ្រមិនធម្មតា នៅពេលដែលប្អូនក្លាយជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ហើយមានឱកាសច្រៀងនូវបទចម្រៀងបុរាណនៅលើឆាកប្រឡងប្រជែងដ៏ធំមួយនេះ។ យ៉ាងណាមិញ អ្នកគាំទ្ររបស់ប្អូនតែងតែចោទនូវសំណួរជាច្រើនទៅកាន់ផលិតកម្មហង្សមាស ខណៈដែលមិនផ្តល់ឱកាសឱ្យប្អូនក្លាយជាតារាចម្រៀងសោះឡើយ ស្របពេលដែលកុមាររួមជំនាន់ជាច្រើនមានឱកាសដូចជា ពេជ្រ ថៃ ឡុង លីងគ័ង្គ សុខ សុជាតា និង ឃុយ ម៉ីហៀង ជាដើម។ ក្នុងនោះផងដែរបទចម្រៀងដំបូងរបស់កុមារី រ៉ន ចាន់ឌីន នៅក្នុងផលិតកម្មយក្សប្រចាំប្រទេសកម្ពុជាមួយនេះមានចំណងជើងថា…

ជិតដល់ថ្ងៃមែនទែនហើយ ស៊ន សៀវម៉ី ទម្លាយរូបថត Pre-Wedding

ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់បានចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ក្នុងការបង្ហាញពី ពិធីភ្ជាប់ពាក្យ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ក៏ដូចជា បានជូនពរអ្នកទាំងពីរ។ ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់ កីឡាការនីកម្ពស់ ១.៨៣ ម៉ែត្ររូបនេះ ដែលនៅក្នុងឈុតនេះ រូបនាងពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបនៅតាមសមុទ្រ រសនិយមបែបយុវវ័យ។ ខណៈដែរ រូបមួយសន្លឹកទៀត ក៏ពិតជាមមិនធម្មតាណាស់ដែរ ទាំងការតុបតែង និងការស្លៀកពាក់ បានធ្វើឲ្យកញ្ញា សៀវម៉ី ប្រែក្លាយទៅជាកូនក្រមុំមួយរូបដ៏ស្រស់ស្អាត ដែលគ្រងរ៉ូបពណ៌ស បានឈរអមជាមួយអនាគតស្វាមី…

ម្ចាស់ពាន Cambodia’s Got Talent យឿន ពិសី ស្វែងរកជំនួយ ជួយប្អូនស្រីម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងនិង ម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី១ លោក យឿន ពិសី បានដង្ហើយស្រែករកជំនួយសប្បុរសធម៌ ដើម្បីទៅកាន់ស្ត្រី២នាក់ ដែលកំពុងតែខ្វះថវិកាព្យាបាលរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងសភាពធ្ងន់ធ្ងរ កាលពីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជាក់ស្តែង ទោះបីជាតារាប្រុសមិនបានជាប់សាច់ឈាម គឺដោយសារសេចក្តីអាណិតឈឺឆ្អាល ក៏ជម្រុញទឹកចិត្តឲ្យរូបលោក ស្វែងរកជំនួយសប្បុរសធម៌ ដោយសាររបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងពេក គាប់ជួនទាំងជីវភាពគ្រួសារមានការខ្វះខាត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទូទាត់ទៅនឹងការព្យាបាល។ ក្នុងនោះដែរ លោក យឿន ពិសី ក៏បានភ្ជាប់ជាការបង្ហោះជាសារមួយទៅក្នុងបណ្តាញសង្គមថា៖ គាត់បានជួបរឿងគ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី២៧ខែ១១ ត្រូវប្រះឆ្អឹងត្រគាកបីកន្លែង ភ្នែកខូចម្ខាង បាក់ឆ្អឹងមុខក្រោមភ្នែកអស់ម្ខាង ធ្មេញបាក់អស់ទៀតបងប្អូនអើយ បាក់ខ្ទង់ច្រមុះបីកំណាត់ ហើយនៅពេលនេះគាត់បានដឹងខ្លួនខ្លះហើយតែនិយាយបានតិចៗតែស្ដាប់គាត់និយាយមិនច្បាស់ទេ គាត់នៅខ្វះខាតថវិកាច្រើនណាស់…

ស្អាតៗណាស់! មកមើលរូបភាព Pre-Wedding របស់ កែវ សុខផេង និងគូដណ្ដឹង ស្វីតកប់សារីហ្មង

កម្ពុជា៖ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ភាគច្រើន ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវជម្រើសជាតិកម្ពុជាកីឡាករ កែវ សុខផេង។ រម្លឹកកាលពីខែមករា ឆ្នាំ២០២០កន្លងទៅ ខ្សែបម្រើឆ្នើមរបស់ក្លិប វិសាខា រូបនេះ បានដឹកដៃគូស្នេហ៍ ដ៏ស្រស់ស្អាតចូលរោងភ្ជាប់ពាក្យ ដើម្បីបញ្ចប់ភាពនៅលីវរបស់ខ្លួន។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបភាព Pre-Wedding ជាច្រើនសន្លឹករបស់ សុខផេង ត្រូវបានលេចធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសង្កេតឃើញខ្សែបម្រើវ័យ២៨ឆ្នាំ ជាមួយគូដណ្ដឹង ថតរូបនៅឯតំបន់ព្រៃកោងកាង ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត បង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ៕ បើប្រិយមិត្តចង់ជ្រាបច្បាស់ ថារូបភាពរបស់ សុខផេង និង គូដណ្ដឹង ស្វីតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖