បរទេស៖ ជាការពិតណាស់ដែលនាង Joselysn Cano ជាអ្នកច្នៃម៉ូដ តារាម៉ូដែល និងតារាលើបណ្ដាញសង្គម Instagram ដែលល្បីឈ្មោះហៅថា «Mexican Kim Kardashian» នោះ បានទទួលមរណភាពហើយ ក្រោយរូបនាងធ្វើការវះកាត់លើកត្រគាកបន្ថែម ។ ជាក់ស្ដែងដំណឹងមរណភាពរបស់នាង មិនទាន់ត្រូវបានខាងក្រុមគ្រួសារទម្លាយនៅឡើយទេ ប៉ុន្តែអ្នកគាំទ្ររបស់នាង បានអះអាងថា បានឃើញពិធីបុណ្យសពនាងនៅលើបណ្ដាញសង្គម Youtube ដែលបានបង្ហោះកាលពីថ្ងៃពុធ ទី ១៦ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ។ ដំណឹងដ៏ក្រៀមក្រំនេះ ត្រូវបានបែកធ្លាយកាលពីថ្ងៃអង្គារ លើបណ្ដាញសង្គម Twitter របស់មិត្តរួមអាជីពជាម៉ូដែលរបស់នាងម្នាក់ឈ្មោះ Lira Mercer ដោយក្នុងសារនោះនាងបានសរសេរថា «អូព្រះអើយ! Joselyn…
