ញាក់សាច់! ក្មេងស្រីឥណ្ឌាម្នាក់ ចម្អិនម្ហូបបាន៤៦មុខ ក្នុងរយៈតែ៥៨នាទី ដែលបំបែកកំណត់ត្រាពិភពលោក (មានវីដេអូ)

ឥណ្ឌា៖ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ មកពីរដ្ឋ Tamil Nadu ទើបត្រូវបានគេចុះឈ្មោះចូលទៅក្នុងសៀវភៅវកំណត់ត្រាពិភពលោក UNICO Book of World Records កាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ តាមរយៈសមត្ថភាពចម្អិនម្ហូបយ៉ាងឆាប់រហ័សរបស់នាងចំនួន ៤៦មុខ នៅក្នុងរយៈពេលត្រឹមតែ ៥៨នាទីប៉ុណ្ណោះ។ កុមារី SN Lakshmi Sai Sri ដែលជាអ្នកបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយនេះ បាននិយាយថា នាងចាប់អារម្មណ៍ក្នុងការចម្អិនម្ហូប និងត្រូវបានបង្ហាត់បង្រៀនដោយម្ដាយរបស់នាងផ្ទាល់។ តួយ៉ាង តាមរយៈបទសម្ភាសន៍ជាមួយនឹងវេបសាយព័ត៌មានឥណ្ឌា ANI នាងបាននិយាយយ៉ាងដូច្នេះថា៖ ខ្ញុំបានរៀនធ្វើម្ហូបពីម្ដាយរបស់ខ្ញុំ ហើយខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលខ្ញុំបានសម្រេចគោលដៅមួយនេះ។ កុមារី Lakshmi ទន្ទឹមនឹងនេះដែរ អ្នកស្រី N…

ចង់ដាច់ផ្ញារ! ទាំងនេះជាបណ្ដុំរូបភាពធាតុពិត និងរូបភាពកែសម្រួលរួច របស់នារីម្នាក់ ដែលមើលទៅខុសគ្នាសឹង១៨០ដឺក្រេ

ថៃ៖ ជាការពិតណាស់ មនុស្សយើងម្នាក់ៗតែងតែចង់ឲ្យរូបភាពដែលថតចេញមក មានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញ សម្រាប់ចែករំលែក ឬបង្ហោះនៅលើបណ្ដាញសង្គមនានា។ តែយ៉ាងណាក្ដី សម្រស់នៃមនុស្សយើងគ្រប់រូប មិនសុទ្ធសឹងតែមានអំណោយផលពីធម្មជាតិ ដោយពុំមានការកែប្រែនោះឡើយ ដូច្នេះរូបភាពដែលថតចេញមកក៏អាស្រ័យទៅតាមហ្នឹងដូចគ្នា។ តែដោយសារបច្ចេកវិទ្យាសម័យបច្ចុប្បន្ន ហាក់មានការវិវឌ្ឍន៍ឥតឈប់ឈរ ដែលបានបង្កើតឲ្យមានកម្មវិធីកែសម្រួលរូបភាព (App) យ៉ាងច្រើនសម្បូរបែប មិនថានៅលើកុំព្យូទ័រ ឬទូរសព្ទស្មាតហ្វូននោះឡើយ គឺសុទ្ធសឹងតែអាចធ្វើបានដូចៗគ្នាតែម្ដង។ កត្ដាទាំងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អាចបិទបាំងពីសម្រស់ពិតរបស់ពួកគេ តាមរយៈការកែសម្រួលរូបថត ឲ្យមានភាពស្រស់ស្អាត និងស្ទើរតែនឹកស្មានមិនដល់ទៀតផង។ តួយ៉ាង តារាម៉ូដែលថៃម្នាក់មានឈ្មោះថា Vienadoll ដែលមានអ្នកតាមដាន (Follower) នៅលើបណ្ដាញសង្គមអុីនស្ដារក្រាមចំនួនជាង១៧០,០០០នាក់ បានចែករំលែកនូវរូបភាពជាច្រើនសន្លឹករបស់នាងផ្ទាល់ ដែលកែសម្រួលយ៉ាងស្អាតរួច និងរូបភាពធាតុពិត ដោយមើលទៅហាក់ខុសគ្នាស្រឡះ និងប្រៀបដូចជាមនុស្សពីរផ្សេងគ្នាអីចឹង៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាការប្រៀបធៀប រូបថតពិត និងរូបភាពក្រោយពេលកែសម្រួលខាងក្រោម៖

ក្មេងស្រីរូបនេះ មានដុំពកលើមុខតាំងពីកំណើត មិនហ៊ានសូម្បីឆ្លុះកញ្ចក់មើលមុខខ្លួនឯង

ប្រេសុីល៖ ក្មេងស្រីម្នាក់ឈ្មោះថា Vitoria បច្ចុប្បន្នអាយុ៦ឆ្នាំ មកពីទីក្រុង Rio Janeiro បានកើតមកមានដុំពកលើផ្ទៃមុខ ហើយនាងបានបដិសេដមិនព្រមឆ្លុះកញ្ចក់មើលមុខខ្លួនឯងចាប់តាំងពីនាងមានអាយុ៤ឆ្នាំមកម៉្លេះ។ ក្មេងស្រីរូបនេះ មានភាពខ្មាសអៀនចំពោះមុខមាត់របស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីចាប់ផ្ដើមដឹងថា នាងមានមុខមាត់ខុសប្រក្រតីពីប្អូនស្រីរបស់នាង និងសមាជិកគ្រួសារដទៃទៀត។ ហើយបញ្ហានេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនាង រហូតឈានដល់ការបាត់បង់ទំនុកចិត្តផងដែរ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ដុំពកដែលដុះលើផ្ទៃមុខរបស់ក្មេងស្រីនេះ ត្រូវបានគេហៅឈ្មោះថា Haemangioma ដែលជាបណ្ដុំនៃសរសៃឈាមតូចៗ ប្រមូលផ្ដុំគ្នាដើម្បីបង្កើតជាដុំពកនៅក្រោមស្បែក។ ៨០ភាគរយនៃដុំពកនេះ នឹងមិនមានបញ្ហាទៀតទេ ប៉ុន្ដែអ្នកខ្លះត្រូវការព្យាបាល ដើម្បីបញ្ឈប់វាមិនឲ្យលូតលាស់កាន់តែខ្លាំងឡើង។ ទន្ទឹមនឹងនេះដែរ ស្ត្រីជាម្ដាយអាយុ៣៦ឆ្នាំ ឈ្មោះថា Rose បានព្យាយាមជួយឲ្យកូនស្រីមានទំនុកចិត្តឡើងវិញ បើទោះជាមានដុំពកលើផ្ទៃមុខក៏ដោយ ដែលអ្នកស្រីបានរៀបចំការថតរូបដ៏គួរឲ្យចាប់អារម្មណ៍មួយ និងមានការផាត់មុខ រួមទាំងស្លៀកពាក់យ៉ាងស្រស់ស្អាតឲ្យកូនស្រីផងដែរ។ ក្រោយពីបញ្ចប់ការថតរូបរួចមក អ្នកស្រី Rose គិតថាកូនស្រីរបស់អ្នកស្រី…

ស្ដីឲ្យកូនស្រីតិចសោះ ស្រាប់តែសុនខចេញមុខការពារ គ្រហឹមញេញធ្មេញ និងសម្លក់ដាក់ស្ត្រីជាម្ដាយ (មានវីដេអូ)ស្ដីឲ្យកូនស្រីតិចសោះ ស្រាប់តែសុនខចេញមុខការពារ គ្រហឹមញេញធ្មេញ និងសម្លក់ដាក់ស្ត្រីជាម្ដាយ (មានវីដេអូ)

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់ចំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះចែកចាយ នូវសកម្មភាព សុនខមួយក្បាលចេញមុខការពារ ក្មេងស្រីតូចម្នាក់ ពីម្ដាយដែលកំពុងស្ដីបន្ទោសឲ្យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងកាលពីថ្មីៗនេះ ដោយស្ត្រីជាម្ដាយផ្ទាល់ ដែលមាននាមត្រកូលថា ស៊ុន អាយុ៣២ឆ្នាំ រស់នៅក្នុងទីក្រុង Xuzhou ភាគខាងកើតប្រទេសចិន ហើយយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា ក្មេងស្រីតូច បានឈរស្រែកយំ ក្បែរសុនខពណ៌ត្នោតមួយក្បាល ខណៈពេលដែលអ្នកស្រីស៊ុន ស្ដីបន្ទោសអំពីការធ្វើឲ្យក្រែមលាបមុខរបស់គាត់ខូចខាត។ បន្ទាប់មក អ្នកស្រីបានបន្ដស្ដីបន្ទោសដដែល ដោយរុញ.កសុនខបន្ដិច និងចង្អុលមុខវា ក៏ស្រាប់តែវាញេញធ្មេញដាក់គាត់តែម្ដង។ បន្ថែមពីនេះទៀត សុនខ បានយកក្រញំរបស់វា ទៅតោងជាប់ចង្កេះក្មេងស្រីតូច និងដៀងភ្នែកសម្លក់ដាក់អ្នកស្រីស៊ុន…