ច្បាស់ហើយ ស្រ្តីជនជាតិចិនដែលស្រែកយំ ដោយសារចោរឆក់ គឺជារឿងមិនពិត

ភ្នំពេញ៖ កាលពីថ្មីៗនេះ កន្លងទៅនេះ ផ្ទុះរឿងដ៏ភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ក្រោយពីមានករណី ដែលស្ត្រីជនជាតិចិនម្នាក់ បានដើរស្រែកយំ និង ប្រាប់គេឯងថា ខ្លួននាង ត្រូវបានចោរឆក់ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០។ នេះបើ យោងតាមការបំភ្លឺ ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីរបស់ស្ត្រីជនជាតិចិនរូបនេះ គឺជាព័ត៌មានមិនពិតនោះទេ ដោយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ដោយនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ សមត្ថកិច្ចបានធ្វើការសាកសួរ ដោយ ស្ត្រីជនជាតិចិនឈ្មោះ​ ZHAO YUNYAN ក៏បានសារភាពថា ​មិនមានករណីឆក់កេីតឡេីងមកលេីរូបនាងនោះទេ​…

ដូចគេបោះពុម្ព កូនស្រី សួស វីហ្សា កាន់តែមានមុខដូចម្ដាយ

ភ្នំពេញ៖ ក្រោយពរពោះអស់ជាច្រើនខែមកនេះ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង សួស​ វីហ្សា សម្រាលបានកូនស្រីម្នាក់មានមុខមាត់គួរឲ្យក្នាញ់ ថែមទាំងមានសុខភាពល្អទៀតផង។ បន្ទាប់ពីតារាស្រីរូបនេះ​ទទួលបាននៅសមាជិកថ្មីដែលជាកូនស្រីដំបូង មានតំណក់ឈាមរួមគ្នាជាមួយស្វាមីរួចមក ជីវិតគ្រួសារនាងកាន់តែមានសុភមង្គលជាងមុន។ ម្យ៉ាងវិញទៀត បន្ទាប់ពីបង្កើតកូនដោយជោគជ័យ ខណៈកំពុងសរសៃខ្ចី គេសង្កេតឃើញតារាស្រីរូបនេះ តែងតែមានស្វាមីនៅក្បែរ ចាំជួយមើលថែ និងថ្នាក់ថ្នមស្ទើរតែគ្រប់វិនាទីទៅហើយ។ លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែបង្ហោះរូបភាបបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខជាមួយកូនស្រី និងស្វាមី បង្ហាញឲ្យអ្នកគាំទ្របានឃើញជានិច្ចតែម្ដង។ ជាក់ស្ដែង បើគិតពីរយៈពេលដែលតារារូបនេះសម្រាលកូនគឺបានជាង ២សប្ដាហ៍ហើយ ហើយពេលនេះ កូននាងក៏កាន់តែគួរឲ្យស្រលាញ់ជាងមុនផងដែរ។ ក្នុងនោះដែរ អ្វីដេលកាន់តែចាប់អារម្មណ៍នោះ រូបភាពមួយសន្លឹកដែលតារាចម្រៀងរូបនេះបង្ហោះ ឃើញថា កូនស្រីតារារូបនេះ រឹតតែមានមុខមាត់ដូចទៅនឹងម្ដាយដូចគេបោះពុម្ពតែម្ដង…

មិនដែលដឹងសោះ តារាប្រុសទាំងនេះ សង្ហាដូចគ្នា ហើយមានអាយុតំណាលគ្នាទៀត

ថៃ៖ នៅក្នុងរង្វង់សិល្បៈថៃបច្ចុប្បន្ន តារាទាំងប្រុសទាំងស្រីល្បីៗមួយចំនួន នៅតែអាចឆាបឆក់ យកប្រជាប្រិយភាពពីសំណាក់មហាជន បានច្រើនដដែលផងដែរ បើទោះបីជាអ្នកខ្លះបានប្រឡូកក្នុងវិស័យភាពយន្តនេះ ច្រើនឆ្នាំមកហើយក៏ដោយ។ មួយវិញទៀត បើនិយាយពីរូបរាង និងការថែរក្សាសម្ផស្សរបស់ពួកគេ គឺនៅតែមានភាពលេចធ្លោរខ្លាំងដដែល រហូតដល់តារាជើងចាស់មួយចំនួន មានមុខមាត់ក្មេងជាងវ័យ ឬអាចនិយាយបានថា​ស្ទើរតែអាចប្រៀបធៀបជាមួយក្មេងស្រករក្រោយបានផ្ទាល់តែម្ដង។ តែយ៉ាងណាមិញ បើយើងងាកមកមើលតារាប្រុសប៉ុន្មាននាក់ខាងក្រោម ដែលមានអាយុស្មើៗគ្នា ហើយយើងយកមកប្រៀបធៀបអំពីសម្រស់របស់ពួកគេ ក្នុងនោះឃើញថាអ្នកទាំងនោះ ពិតជាមានភាពទាក់ទាញ លេចធ្លោនិងសង្ហាៗមិនចាញ់គ្នាប៉ុន្មានឡើយ បើទោះបីជាវ័យរបស់តារាខ្លះ ឈានចូលដល់ខ្ទង់ ៤០ឆ្នាំប្លាយទៅហើយក៏ដោយ៕ តារាប្រុសទាំងនោះមានដូចខាងក្រោម៖ ១.Ken Theeradeth និង Tik Jesdaporn តារាសម្តែងជើងចាស់ទាំងពីរនេះ ពួកគេមានអាយុ ៤៣ ឆ្នាំ នៅឆ្នាំនេះ។ ២.Weir Sukollawat និង Win…

កូន​ស្រី​​បណ្តូល​​ចិត្ត ឌី សូនីត្តា មិន​ត្រឹម​​តែ​មាន​មុខ​គួរ​ឲ្យ​ក្នាញ់​​ទេ​ ថែម​​ទាំង​​មាន​​ឈ្មោះ​​ពិរោះ​ទៀត​

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះប្រិយមិត្តជាច្រើនបានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីតារាសម្តែង​ស្រីល្បីឈ្មោះ ឌី សូនីត្តា បានបង្ហោះសារ និងវីដេអូបកស្រាយពីរឿងរ៉ាវមានផ្ទៃពោះ ក៏ដូចជាសុំទោសដល់បងប្អូន​មហាជន ហ្វេនៗ ដែលតែងតែគាំទ្រអ្នកនាងពីមុនមក។ ជាក់ស្តែង កាលពីយប់មិញនេះ អ្នកម្តាយវ័យក្មេងរូបនេះបានបង្ហោះរូបមួយសន្លឹកជាមួយនឹងកូនស្រី​បណ្តូលចិត្ត​ដែលទើប​នឹងសម្រាល។ ដោយនៅក្នុងរូបនោះអ្នកនាងបានសរសេរយ៉ាងដូច្នេះថា “បានជួបគ្នាហើយកូន! ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ ភ្លាមៗនោះអ្នកគាំទ្រជាច្រើនរបស់អ្នកនាងបាន Share ក៏ដូចជាខមិនដើម្បីអបអរសាទរ និងជូនពរទាំងម្តាយ និងកូនឲ្យមានសុខភាពល្អផងដែរ។ តួយ៉ាងអ្នកនាង ឌី សូនីត្តា ក៏មិនទាន់បានជម្រាបពីទម្ងន់ និងឈ្មោះពិតរបស់កូនស្រី ដែលមានមុខគួរឲ្យក្នាញ់នៅ​ឡើយ​ទេ ប៉ុន្តែបើយោងតាមរូបថតមួយសន្លឹកដែល អេឡិច ហ្សូរ៉ា បង្ហោះគឺមានជាប់ឈ្មោះទារិកានេះនៅពីក្រោយ ដែលមានឈ្មោះថា «Nita Meyha»…

ជួយគ្នាក្នុងគ្រាមានអាសន្ន! ឧកញ៉ាទាំង៨រូបនេះ ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យយ៉ាងសស្រាក់សស្រាំកាលពីព្រឹកមិញ!

បន្ទាយមានជ័យ៖ ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមលោកឧកញ៉ាវ័យក្មេងពោពេញទៅដោយបេះដូងមនុស្សធម៌ទាំង ៨ រូប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បាននាំយកអំណោយមកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១,០០០ គ្រួសារ ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមការលើកឡើងពីលោកឧកញ៉ា ហ៊ួត ជា អំណោយទាំងនោះសរុបជាទឹកប្រាក់ ៨០,០០០$ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន។ ដោយក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូប នៃក្រុមហ៊ុន T.O.I.C Group នោះរួមមាន៖ ១- ឧកញ៉ា អ៉ឹង…

ទឹកចិត្តប្រពៃ! អស់ពីជួយ១ម៉ឺនដុល្លារ ដេវីត និង បូព្រឹក្ស យកអំណោយជូនពលរដ្ឋ ខេត្តបាត់ដំបងទៀត

បាត់ដំបង៖ កាលពីប៉ុន្មានម៉ោងមុននេះតារាចម្រៀង ជី ដេវីតនិង កញ្ញា ទេព បូព្រឹកបាននាំគ្នាយកអំណោយគ្រឿងឧបភោគនិង ស្បៀងជាច្រើនមុខមកចែកជូនបងប្អូន ដែលកំពុងតែជួបប្រទះទៅនឹងគ្រោះទឹកជំនន់ផងដែរ។ ដោយឡែក តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុករបស់តារាប្រុសរូបនេះបានបង្ហោះរូបភាពពីរសន្លឹកដែលបង្ហាញពីអំណោយជាគ្រឿងឧបភោគ ដូចជាអង្ករ មីនិង ទឹកសុីអុីវជាច្រើន អមជាមួយពាក្យពេជន៍មួយចំនួនថា៖ ថ្ងៃនេះមកខេត្តបាត់ដំបង ដោយផ្តល់អំណោយជូនបងប្អូនដែលជួបគ្រោះជំនន់ទឹកភ្លៀងដោយតាមរយៈ ឯកឧត្តម អភិបាលបាត់ដំបង ចំនួន ២០០គ្រួសារ។ ដោយកិត្តិយស ដោយសេចក្តីស្រលាញ់ ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនបាននាំគ្នានិយាយសរសើរអំពីទឹកចិត្តតារាប្រុសនិង តារាស្រីមួយគូរនេះ ដែលបានយកអំណោយមកចែកជូនបងប្អូន កំពុងតែមានវិបត្តិខ្វះខាតស្បៀង ដោយសារតែទទួលរងនូវការខូចខាតដោយសារគ្រោះទឹកជំនន់៕ សូមចូលមើលរូបភាពខាងក្រោម៖

ទឹក​ជំនន់ផ្លូវ​ខូច​ក្រលុក​ធំៗ មក​យល់​ដឹង​ ពី​វិធី​យក​រួចខ្លួន​ខ្លះ​ៗ​ពេល​ធ្វើ​ដំណើរធ្លាក់ក្រលុក​ធំៗ

យល់​ដឹង​៖ ក្នុង​រយៈពេល​ដ៏ខ្លី កម្ពុជា​បាន​ទទួល​រង នៅ​ការ​ធ្លាក់​ភ្លៀង ​ក្នុង​កម្រិត​ពី​មធ្យ​ម​ទៅ​ច្រើន និង​​ឥទ្ធិពលនៃ​ព្យុះ ​​ជា​ហេតុ​បង្កឲ្យ​ទៅ​ជា​​​គ្រោះ​ទឹក​ជំនន់​ ដែល​បានធ្វើ​ឲ្យ​លិច​លង់ ​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន វត្ត​អារាម ​រួមទាំង​ដំណាំ សត្វ​ចិញ្ចឹម ផ្សេង​ៗក៏ត្រូវ​បាន ​បំផ្លិតបំផ្លាញស្ទើរ​តែ ទាំងស្រុងផងដែរ​។ បញ្ហា​ទឹក​ជំនន់​នេះ ​មិនមែន​កើត​មាន​ឡើង​តែ ​នៅ​តាមបណ្តា​​ខេត្ត​ដែលនៅ​​ជាប់​នឹង​ដងទន្លេ ​ស្ទឹង ជួរ​ភ្នំ​ដង​រែក​និង ​ជួរភ្នំក្រវាញ​តែប៉ុណ្ណោះទេ។ តែ​នៅក្នុង​រាជ​ធានីភ្នំពេញ​ ក៏ទទួល​រង​នៅ​ការ​វាយ​លុក ​ពី​គ្រោះ​ទឹកជំនន់ ​យ៉ាង​ធ្ងរ​ធ្ងរផងដែរ។​ដែលរហូតមកទល់​ពេល​នេះ ​​ផ្លូវ​មួយ​ចំនួនត្រូវ​បាន​បិទ និងទទួល​រង​ នៅការ​ខូច​ខាត​យ៉ាងខ្លាំង​បង្កើត​ជា​​ក្រឡុកនិង​ជង្ហក់​​ធំៗ ដែលបញ្ហានេះ ​បានក្លាយ​ទៅជា​ទុក្ខ​កង្វល់ ​និង​ការ​ព្រួយ​បារម្ភរបស់​ប្រជា​ពលរដ្ឋភាគច្រើន ព្រោះ​វា​អាច​បង្កជា​គ្រោះ​ថ្នាក់ ​ដល់​អ្នកធ្វើ​ដំណើរ លើ​ដងផ្លូវ​ទាំងឡាយ​បាន​។ ជាក់​ស្តែង ​កាលពី​ពេល​ថ្មីៗនេះ ក៏​មាន​ករណី​​ស្ត្រី​២​រូប​បាន​បាត់​បង់​ជីវិត ​ព្រោះ​តែ​ម្នាក់​បាន​ជិះម៉ូតូ​ធ្លាក់រណ្តៅ​ធ្វើ​លូ ​​រហូតដល់​ត្រូវ​បាតបង់​ជីវិត​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​…

ទោះមានគ្រួសារហើយក្ដី តែ ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី

ភ្នំពេញ៖ ទោះបីមានស្វាមី និងកូនក៏ដោយ អ្នកនាង ឱក សុគន្ធកញ្ញា នៅតែជាតារាចម្រៀង ជួរមុខ និងលេចធ្លោខ្លាំង នៅក្នុងផលិតកម្មហង្សមាស ហើយមួយរយៈចុងក្រោយគេឃើញថាសម្រស់របស់តារាស្រីរូបនេះកាន់តែស្រស់ស្អាតទ្វេឡើងថែមទៀត។ ជាការកត់សម្គាល់ តាំងពីមានស្វាមី និងកូនមក អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ឃើញថា អ្នកនាង ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរស្ទីលតុបតែងខ្លួនកាន់តែប្លែក ស្រស់ស្អាត និងលេចធ្លោជាមុន មិនថាជាការស្លៀកពាក់ ការតុបតែមុខ ចូលរួមក្នុងកម្មវិធីផ្សេងៗ ឬដើរកម្សាន្តបែបលក្ខណៈគ្រួសារឡើយ។ តួយ៉ាង នាពេលថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចាប់ភ្លឹកជាមួយនឹងសម្រស់របស់តារាស្រីរូបនេះក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីដែលមើលទៅពិតជាសមសួន ទន់ភ្លន់ និងសុភាពរាបសាជាស្រ្តីខ្មែរ៕ ចង់ដឹងថាសម្រស់របស់អ្នកម្ដាយរូបនេះស្រស់ស្អាតដល់កម្រិតណា សូមទស្សនារូបភាពខាងក្រោម៖

តួស្រីរឿង«មរណមាតា» ដាញ់ ម៉ូនីកា កូន២ហើយ តែកុំមើល នៅតែស្វីតនឹងស្វាមីខ្លាំង (មានវីដេអូ)

អូស្ត្រាលី៖ អតីតតារាសម្ដែលស្រីឆ្នើម អ្នកនាង ដាញ់ ម៉ូនីកា បច្ចុប្បន្ន កំពុងរស់នៅលើទឹកដីប្រទេសអូស្រ្តាលី ដើម្បីកសាងនៅជីវិតគ្រួសារ ហើយពេលនេះនាងក៏មានកូន ២នាក់ជាចំណងដៃបន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំកន្លងមកនេះផងដែរ។ បើងាកទៅមើលជីវិតរស់នៅជុំគ្រួសារពេលនេះវិញ ឃើញថា អតីតារារូបនេះ កំពុងមានសុភមង្គលខ្លាំង ខណៈមានស្វាមីចេះយល់ចិត្តយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត បើទោះបីមានកូនៗទាំងពីរលូតលាស់ធំជាងមុនទៅហើយក៏ពិតមែន តែជីវិតស្វាមីភរិយាអ្នកនាង ដាញ់ ម៉ូលីកា នៅតែមានភាពរឹងមាំមិនចាញ់កាលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។ លើសពីនេះទៅទៀត គ្រប់រូបភាពតារារូបនេះបង្ហោះម្ដងៗ តែងតែបង្ហាញនូវសកម្មភាពស្វីតៗ ជាមួយស្វាមីយ៉ាងស្និទ្ធស្នាលគួរឲ្យច្រណែនពីអ្នកមិនទាន់មានគូតែម្ដង។ ដោយឡែកកាលពីពេលថ្មីៗនេះ អតីតារាសម្ដែងស្រីរូបនេះបានផុសវីដេអូថ្មីជាមួយស្វាមី ដោយមើលទៅអាចបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថា ជីវិតប្ដីប្រពន្អអ្នកទាំងពីមានតែស្នាមញញឹមយ៉ាងផ្អែមល្ហែម ហើយមានក្ដីសុខខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីតារារូបនេះបានផ្ដល់ស្នាមថើបយ៉ាងមានន័យទៅកាន់នាង ដែលគ្រប់ពេលត្រឹមតែបង្ហាញតែរូបភាពប៉ុណ្ណោះ។ តួយ៉ាង ខណៈអ្នកគាំទ្រចាច្រើនបានឃើញវីដេអូស្វីតៗតារារូបនេះ និងស្វាមីរួច ពួកគេបានបង្ហាញនៅអារម្មណ៍រំភើបជំនួសនាង និងជូនពរជីវិតស្វាមីភរិយាតារាស្រីរូបនេះ ឲ្យកាន់តែស្រលាញ់គ្នាលើសដើមផងដែរ៕…