ភ្នំពេញ៖ ទោះបី សព្វថ្ងៃ នៅ សូនីតា ដែលប្រិយមិត្តរាល់គ្នាស្គាល់តាមរយៈការសម្ដែងខ្សែភាពយន្ត ក៏ដូចជាពិធីការិនីដ៏ឆ្នើមក្នុងកម្មវិធីធំៗជាច្រើន មិនសូវលេចមុខក្នុងសិល្បៈច្រើនដូចមុនក្ដី ប៉ុន្តែរូបនាង នៅតែជាទីចាប់អារម្មណ៍ពីសំណាក់ហ្វេនៗដដែល។ អ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ តែងបង្ហាញពីជីវិតគ្រួសារតូចមួយ មើលទៅសាមញ្ញៗ ប៉ុន្តែពោរពេញដោយសុភមង្គលយ៉ាងខ្លាំង ដោយរូបនាង តែងបង្ហោះរូបភាព និងវីដេអូសកម្មភាពនានាជាច្រើន។ លើសពីនេះ អ្វីដែលធ្វើឲ្យមហាជនកោតសរសើរដល់ នៅ សូនីតា គឺទោះបីសព្វថ្ងៃ មានងារជាជំទាវទៅហើយ ក៏នៅតែរក្សាអត្តចរិតរួសរាយ មិនឆ្មើងឆ្មៃ ជាពិសេស គោរពស្រលាញ់ថ្នាក់ថ្នមស្វាមីមិនឲ្យទាស់ចិត្ត។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អំពីសកម្មភាពដែលរូបនាង បានបង្កភាពភ្ញាក់ផ្អើលដល់ស្វាមីជាទីស្រលាញ់ក្នុងថ្ងៃខួបកំណើត លោក ទិត្យ ថាវរិទ្ធ ដោយបានរៀបចំប៉េងប៉ោងជាច្រើនក្នុងបន្ទប់ និងមានការដាក់អក្សរ Happy…
