“មូលនិធិសិល្បករចាស់ជរា” ចែកអំណោយជូនសិល្បករ៣០នាក់ ដែលមានជីវភាពខ្វះខាត

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អ្នកនាង ចន ច័ន្ទលក្ខិណា បានចែកអំណោយ “មូលនិធិសិល្បៈចាស់ជរា” ជូនសិល្បករសិល្បការិនីផ្នែកសម្តែង ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ បាត់បង់ចំណូលអំឡុងពេលជំងឺកូវីដ-19 ចំនួន ៣០នាក់ ដែល សុទ្ធតែជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ១បាវ មី ១កេស ទឹកស៊ីវអ៊ីវ ១យួរ និងថវិកា ១៥០,០០០រៀល។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរ គុណដល់ សប្បុរស ជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជា ពិសេស សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មីដែលបានឧបត្ថម្ភ ថវិកា ក្នុង មួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។ រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អរគុណសន្តិភាព៕

Leave a Reply