ទូច ស្រីល័ក្ខ ត្រៀមរួចជាស្រេចសម្រាប់តទល់ជាមួយស្វាមីនៅសាលាដំបូងថ្ងៃស្អែក

រាជធានីភ្នំពេញ ៖ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ មុននេះបន្តិចបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួនរួមជាមួយកូនប្រុសដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងបានបែកបាក់ជាមួយស្វាមីដែលជាជនជាតិបរទេសរួចមកឃើញថា ទូច ស្រីល័ក្ខ តែងតែបង្ហាញភាពឈឺចាប់ ដែលមានឈ្មោះជាស្រី្តមេម៉ាយ នៅលើបណ្តាញសសង្គមជានិច្ច។

ជាមួយគ្នានេះដែរអ្នកនាង ទូច ស្រីល័ក្ខ ក៏បានភ្ជាប់សាររៀបរាប់ថា ៖ “ខ្ញុំនឹងកូនត្រៀមហើយសំរាប់ថ្ងៃស្អែកដែលពួកយើងនឹងជួបគ្នានៅសាលាដំបូង សួរថាអស់លោកស្រីអ្នកនាងកញ្ញាមួយចំនួនតូចដែលនិយាយថាឲ្យកូនគេជួបឪពុកគេផង មានដឹងទេថា ជាឈាមរបស់គេ គេមិនខ្វល់ផងកន្លងមកជាង១ឆ្នាំជាងមកហើយ ហើយម៉េចអស់លោកស្រីអ្នកនាងកញ្ញាមិនទៅសួរគេផងថាហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូនទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ កុំឲ្យក្តៅបើមិនដឹងកុំចេះតែបំពាននិយាយអីមិនត្រឹមត្រូវ មួយរយរៀលខ្មែរមិនដែលផ្ញើឲ្យកូនផងពេលកូនឈឺតើវត្តមានឪពុកគាត់នៅទីណា? សូម្បីតែតេមកសួរកូនក៏មិនដែលផងលើក”៕

Leave a Reply