ចង់ច្រឡំតុក្កតា! ពេល មាស​​ សុខសោភា លេងខ្លួនតាមស្ទីលបែបនេះ ស្អាតកប់

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា មាស សុខសោភា បានបង្អួតសម្រស់តាមរយៈរូបភាពនៅក្នុងបណ្តាញសង្គម ជាច្រើនសន្លឹក ដែលលើកនេះពិតមានលក្ខណៈស្អាតនិង ប្លែកពីពេលមុនៗទ្វេរដងផងដែរ។

ដោយឡែក តារាស្រីរូបនេះ បានបញ្ចេញសម្លៀកបំពាក់រោមសត្វពណ៌ដ៏ប្រណីត រួមទាំងរូបរាងដ៏ស្រស់ស្អាតល្វត់ល្វន់និង សាច់សខ្ចីញ៉េញ ជាពិសេសនោះ គឺស្បែកនិង ទម្រង់មុខរបស់កញ្ញាមានសភាពស្អាត និង មានមន្តស្នេហ៍ខ្លាំង ទាំងមុខទាំងដងខ្លួន គឺមិនខុសពីតុក្តតាប៉ុន្មាននោះទេ។

ចំណែកហ្វេនៗវិញ ក្រោយពីឃើញរូបនេះបង្ហោះមិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ក៏បានចូលបញ្ចេញមតិ សរសើរអំពីការតុបតែងខ្លួនរបស់ មាស សុខសោភា បែបនេះ ដែលមើលទៅមានលក្ខណៈសមរម្យជាមួយសម្រស់និង ថែមទាំងបង្កើនភាពទាក់ទាញបានថែមទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Leave a Reply