វ័យ៣៨ ពេជ្រ សោភា បង្អួតសម្រស់សាច់ដុំពោះហ្វេនៗជញ្ជក់មាត់សរសើរគ្រប់គ្នា

រាជធានីភ្នំពេញ ៖ ពេជ្រ សោភា គឺជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពមួយរូប និងមានហ្វេនៗជាច្រើននាំគ្នាគាំទ្រតារាស្រីរូបនេះយ៉ាងភ្លូកទឹកភ្លូកដីផងដែរ ដោយសារតែការប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំហើយនោះជាហេតុធ្វើឲ្យតារាស្រីរូបនេះនៅតែអាចរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដដែល។

ជារឿយៗទស្សនិកជនធ្លាប់ឃើញច្បាស់ៗហើយពីសម្រស់ម្ចាស់បទ “អូនទៅហើយ” រូបនេះដែលតែងតែបង្ហោះរូបភាពបង្ហាញនៅក្នុងបណ្តាញសង្គមដើម្បីចែកជូនហ្វេនបានឃើញជានិច្ចផងដែរ។ ជាក់ស្តែងថ្ងៃនេះ ពេជ្រ សោភា បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុរបស់ខ្លួនកំពុងឈរបង្អួតពីសម្រស់ខ្លួនដែលមានវ័យ៣៨ឆ្នាំទៅហើយ ប៉ុន្តែសឹងមិនជឿនឹងភ្នែកទាល់តែសោះថា ទោះតារារូបនេះមានវ័យរាងជ្រេបន្តិចហើយ ប៉ុន្តែមើលទៅសម្រស់វិញគឺថានៅតែខ្ញង់សាច់សម៉ត់ខៃ រលោងស្រិលដដែល ចំណែករូបរាងនៅតែស្អាតដោយគ្មានធាត់ឬ លើសគីឡូអ្វីបន្តិចឡើយ។

ជាក់ស្ដែង ពេជ្រ សោភា បានធ្វើឲ្យហ្វេនៗជាច្រើននាំគ្នាជញ្ជក់មាត់ក្រោយបង្ហោះរូបចេញសាច់ដុំពោះយ៉ាងស្រស់ស្អាតថែមភ្ជាប់សំណេរថា៖ “ឆ្នាំអូន៣៨ ហាហាហា”។ ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏ពិតជាភ្ញាក់ផ្អើលចំពោះរូបរាង និងសម្រស់របស់តារាស្រីរូបនេះយ៉ាងខ្លាំង ដោយអ្នកខ្លះមិនស្មានថាជាច្រើនឆ្នាំហើយ ពេជ្រ សោភា នៅតែស្អាតដាច់គេដដែល ពិតជាពូកែថែរក្សាសម្ផស្សពិតមែន ដោយក្មេងល្មមៗអាចនឹងសុំចាញ់តែម្តង៕

Leave a Reply