ឌុច លីដា ប្រកាសដំណឹងបាត់កាបូបលុយបើសិនបងប្អូនណាជួយរក្សាឲ្យផងនាងជូនសគុណ

រាជធានីភ្នំពេញ ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូតដ៏លេចធ្លោ ឌុច លីដា ដែលមិនត្រឹមតែមានសម្រស់ស្អាត និងសមត្ថភាពសម្តែងយ៉ាងល្អនោះទេថែមទាំងក្រមិចក្រមើម បើទោះបីជាពេលនេះនាង មានកូនមួយរួចទៅហើយក្តី តែតារាស្រីរូបនេះនៅតែអាចរក្សាបាននូវប្រជាប្រិយប្រិយភាពដដែល។

ជាក់ស្តែងកាលពីយប់មិញនេះ ឌុច លីដា បានបង្ហោះសារបង្ហាញពីដំណឹងជ្រុះបាត់កាបូលុយតូចមួយម៉ាក YSL បើសិនបងប្អូនណាបានឃើញសូមជួយរក្សាទុកឲ្យនាងផងដោយក្នុងនោះនាងបានសរសេររៀបរាប់ថា ៖ “ខ្ញុំបានបាត់កាបូលុយ តូចមួយម៉ាក YSL ដូចក្នុងរូបនេះបើបងប្អូនណាបានឃើញសូមជួយរក្សាទុកឲ្យខ្ញុំផង ខ្ញុំត្រូវការតែកាតមួយចំនួននៅក្នុងការបូបនោះទេនាងខ្ញុំមានជាសគុណជូនអាចchatមកខ្ញុំផ្ទាល់បាន”៕

Leave a Reply