ហេតុផលទាំង១០ ដែលអ្នកគួរតែបរិភោគ ផ្លែក្រូចមួយផ្លែ ក្នុងមួយថ្ងៃ!

សម្រស់&សុខភាព៖ មនុស្សយើងម្នាក់ៗរស់នៅក្នុងពិភពលោកនេះ​ រមែងតែងចង់បានសុខភាពល្អ ប៉ុន្តែពួកគេមិនទាន់បានដឹងពីវិធីធ្វើឱ្យមានសុខភាពល្អនោះទេ​។ អាហារដែលយើងទទួលទានរាល់ថ្ងៃនេះ វាពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់សុខភាព​ ដូច្នេះហើយអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះអាហារដែលទទួលទានជារៀងរាល់ថ្ងៃ។

ជាក់ស្តែង មានមនុស្សមួយចំនួនធំក៏បានដឹងហើយថាការបរិភោគផ្លែឈើវាពិតជាមានផលល្អចំពោះសុខភាពរបស់ពួកគេ ប៉ុន្តែពួកគេមិនបានដឹងថាផ្លែឈើប្រភេទណា​ ដែលមានអត្ថប្រយោជន៍ច្រើន និងអត្ថប្រយោជន៍តិចចំពោះសុខភាពនោះទេ។ ផ្លែឈើមានច្រើនប្រភេទ តែមានផ្លែឈើមួយមុខដែលមានអត្ថប្រយោជន៍ច្រើនជាងផ្លែឈើដទៃ នោះគឹផ្លែក្រូច។

តោះ! ក្រឡេកទៅមើលអត្ថប្រយោជន៍ទាំង១០នៃការបរិភោគផ្លែក្រូច៖

១. បង្កើនភាពសុំារបស់អ្នក

ផ្លែក្រូចវាក៏មានផ្ទុកនូវជាតិ វិតាមីនB1, Riboflavin, Niacin, វិតាមីន B-6, folate, អាស៊ីត Pantothenic, ផូស្វ័រ, ម៉ាញេស្យូម, ម៉ង់ហ្គាណេស, សេលេញ៉ូមនិងទង់ដែង។

ដោយសារតែផ្លែក្រូចមានវិតាមីន Cខ្ពស់(ច្រើនជាងតម្រូការ២ដងក្នុងមួយថ្ងៃ) វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើនប្រព័ន្ធភាពសុំា។

២. ល្អចំពោះស្បែករបស់អ្នក

នៅពេលអ្នកកាន់តែចាស់ស្បែករបស់អ្នក រួមជាមួយផ្នែកផ្សេងៗទៀតនៃរាងកាយនឹងទទួលរងនូវការខូចខាតដោយសារតែសកម្មភាពរាល់ថ្ងៃរបស់អ្នក។​

ដំណើរការនេះវាស្រដៀងទៅ និងលោហធាតុដែលរលួយបន្ទាប់ពីប៉ះពាល់នឹងខ្យល់។​​ ទោះបីជាអ្នកជៀសមិនរួចក៏ដោយ តែផ្លៃក្រូចអាចជួយអ្នកបាន ព្រោះវាត្រូវបានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងវិតាមីនC ដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងអាយុរបស់អ្នក! ក្រៅពីផ្លែក្រូច អ្នកក៏អាចញុំាផ្លែឈើ និងបន្លែផ្សេងៗដែលផ្ទុកនូវជាតិវិតាមីនC បានដែរ​ ដើម្បីធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា។

៣. ល្អសម្រាប់ភ្នែករបស់អ្នក

ទន្ទឹមនិងស្បែករបស់អ្នក ភ្នែករបស់អ្នកក៏រងនូវការខូចខាតផងដែរនៅពេលដែលអ្នកចាស់ទៅ។ ផ្លែក្រូចមានសារធាតុចិញ្ចឹមដូចជាវិតាមីនC និងប៉ូតាស្យូមដែលល្អសម្រាប់ភ្នែករបស់អ្នក។

ដូច្នេះប្រសិនបើអ្នកចង់ឱ្យចក្ខុវិស័យរបស់អ្នកល្អ ដូចពេលដែលអ្នកនៅក្មេង សូមញុំាផ្លែក្រូចជារៀងរាល់ថ្ងៃ។

៤. ការពារអ្នកពីជម្ងឺបេះដូង

មូលហេតុមួយដែលធ្វើឱ្យមនុស្សកើតជម្ងឺបេះដូង គឺដោយសារតែសរសៃឈាមរបស់ពួកគេត្រូវបានរាំងស្ទះដោយសារតែរបៀបរស់នៅដែលមិនមានសុខភាពល្អ និងទទួលទានអាហារឥតប្រយោជន៍។ ផ្លែក្រូចមានFlavonoids ដូចជា Hesperidin ដែលជួយកាត់បន្ថយកូលេស្តេរ៉ុល​និងការពារសសៃឈាមរបស់អ្នកពីការស្ទះ។

ផ្លែក្រូចនេះអាចជួយការពារអ្នកពីការគាំងបេះដូង និងជម្ងឺសសៃឈាមផ្សេងៗទៀត។ ម្យ៉ាងវិញទៀតអ្នកអាចសាកល្បងប្រើកូលេស្តេរ៉ុលធម្មជាតិនេះ។

៥. ការការពារពីជម្ងឺមហារីក

ការមានជម្ងឺមហារីកអាចជាបទពិសោធន៍ ដ៏លំបាកមួយសម្រាប់ទាំងអ្នកជម្ងឺនិងអ្នកមើលថែ។ ការស្រៅជ្រាវបានបង្ហាញថាសមាសធាតុមួយហៅថា D-limonene ដែលមាននៅក្នុងផ្លែក្រូចអាចការពារអ្នកពីជម្ងឺមហារីកផ្សេងៗបាន ដូចជាមហារីកសួត មហារីកសុដន់​ មហារីកស្បែកជាដើម។

លើសពីនេះទៀតសារធាតុប្រឆាំងអុកស៊ីតកម្មនិងវិតាមីនC ជួយលើកកម្ពស់ភាពសុំារបស់រាងកាយដែលជួយក្នុងការប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក។

៦. ជួយអភិវឌ្ឍខួរក្បាល

អាស៊ីតFolate និងអាស៊ីត Folic ដែលមាននៅក្នុងផ្លែក្រូចបានជម្រុញឱ្យមានការអភិវឌ្ឍខួរក្បាល និងរក្សាសរីរាង្គសំខាន់ៗ។ តាមពិតសារធាតុចិញ្ចឹមទាំងនោះក៏ធ្វើឱ្យក្រូចក្លាយទៅជាផ្លែឈើដែលមានសុខភាពល្អ សម្រាប់ស្ត្រីមានផ្ទៃពោះព្រោះវាអាចការពារទារកមិនឱ្យមានជម្ងឺសសៃប្រសាទនៅពេលក្រោយ។

៧.ជួយអ្នកឱ្យរួចផុតពីដំបៅក្រពះ

ផ្លែក្រូចគឺជាប្រភពដ៏ល្អនៃជាតិសសៃដែលជួយធ្វើឱ្យក្រពះនិងពោះវៀនមានសុខភាពល្អ របបអាហារដែលសំបូរទៅដោយជាតិសសៃនឹងធានាថាអ្នកមិនរងផលប៉ះពាល់ពីជម្ងឺដូចជា ដំបៅក្រពះ និងទល់លាមក។

៨. ការពារចក្ខុវិស័យរបស់អ្នក

ផ្លែក្រូចក៏មានផ្ទុកនូវកម្រិតវិតាមីនA យ៉ាងល្អផងដែរ និងសារធាតុប្រឆាំងអុកស៊ីតតកម្ម Flavonoid ផ្សេងទៀតដូចជាអាល់ហ្វា(alpha)​និងបេតាខារ៉ូទីន(beta-carontenes) បេតាគ្រីបគ្រីហ្សូនទីន(beta-cryptoxanthin) ហ្សែនហ្សីនទីន(Zea-xanthin) និងលីទីន(lutein)។

សមាសធាតុទាំងនេះត្រូវបានគេដឹងថាមានសមាសធាតុប្រឆាំងអុកស៊ីតកម្ម។ វិតាមីនA ក៏ត្រូវការសម្រាប់ថែរក្សាភ្នាសរំអិល និងស្បែកដែលមានសុខភាពល្អ និងចាំបាច់សម្រាប់ចក្ខុវិស័យ។ ការទទួលទានផ្លែឈើធម្មជាតិដែលសំបូរទៅដោយសារធាតុ Flavonoids ជួយឱ្យរាងកាយការពារពីជម្ងឺមហារីកសួត និងមហារីកមាត់។

៩. ជួយឱ្យអ្នកស្រកទម្ងន់

ទឹកផ្លែក្រូចមួយកែវ ផ្ទុកតែ ៨៥កាឡូរីប៉ុណ្ណោះដែលធ្វើឱ្យភេសជ្ជៈមួយនេះមានជីវជាតិច្រើននិងកាឡូរីទាប។ សមាសធាតុ​ផ្សំនេះជួយក្នុងការសម្រកទម្ងន់ដោយលើកកម្ពស់ធ្វើចលនាពោះវៀនឱ្យបានទៀងទាត់ និងជួយ​ឱ្យអ្នកឆ្អែតបានរយៈពេលយូរ។

១០.​ ការពារអ្នកពីការជ្រុះសក់

ផ្លែក្រូចផ្ទុកនូវវិតាមីនC ខ្ពស់ដែលត្រូវផលិតខូឡាជែនដែលជាលទ្ធផលទទួលខុសត្រូវក្នុងការថែរក្សាជាលិកានៅក្នុងសក់របស់អ្នក។​គ្មាននរណាម្នាក់ចូលចិត្ត​ ឱ្យសក់របស់គេជ្រុះអស់ពីលើក្បាលគេនោះទេ ដូចនេះហើយការបរិភោគផ្លែក្រូចអាចធានាបានថាអ្នកមិនចាំបាច់បារម្ភពីការជ្រុះសក់ នៅពេលដែលអ្នកចាស់ទៅនោះទេ៕

Leave a Reply