ចេញលទ្ធផលហើយ! ក្រុមសម្តែងរឿង «ទុំទាវ២០២១» ធានានៅមុខច្បាប់បែបនេះ

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ដែលបានកោះហៅក្រុមសម្តែងរឿងទុំទាវ២០២១ នេះ មកធ្វើការបកស្រាយនាថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២១។ នៅថ្ងៃនេះផងដែរ ក្រុមសម្តែងរឿងទុំទាវបែបកាឡៃ បានចូលខ្លួនទៅបកស្រាយបំភ្លឺអំពី រឿងកាឡៃ ទុំទាវ ២០២១ ដែលបានធ្វើឱ្យខូចតម្លៃសាសនា និង សីលធម៌សង្គមនោះ នាទីស្តីការក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ ។

ក្នុងនោះដែរ ក្រុមសម្តែងរឿងទុំទាវ​ កាឡៃមួយក្រុមនេះ បានធ្វើការសុំអភ័យទោសចំពោះកំហុសឆ្កាំឆ្គងដែលបានខ្លួនបានប្រព្រឹត្តិ និង ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ថាខ្លួនដាច់ខាត មិនប្រព្រឹត្តិឱ្យមានបញ្ហាបែបហ្នឹងកើតឡើងទៀតទេ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា និង អានកិច្ចសន្យាលម្អិតខាងក្រោម៖

Leave a Reply