ជា វិបុល រំលឹកបងប្អូនជាប់សែស្រឡាយចិនត្រូវសែនថ្ងៃស្អែក ប្រយ័ត្នអគ្គីភ័យ

រាជធានីភ្នំពេញ៖ ខណៈសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ពិធីសែនចូលឆ្នាំចិនចូលមកដល់ មានបងប្អូនខ្មែរមួយចំនួនដែលជាប់សែស្រឡាយ ត្រៀមរៀបចំសែ ជួបជុំបងប្អូនយ៉ាងអធិកអធម ក្នុងនោះតារាប្រុសស្រីល្បីៗជាច្រើននៅក្នុងប្រទេស ជារៀងរាល់ឆ្នាំនាំគ្នាស្លៀកពាក់ពណ៌ក្រហមយ៉ាងស្រស់ស្អាតតែម្តង ដើម្បីជាសិរីសួស្តីឆ្នាំថ្មីហេងៗដល់ក្រុមគ្រួសារ ក្រោមការរៀបចំផ្ទះយ៉ាងស្រស់ស្អាតជាមួយនឹងទិដ្ឋភាពផ្ទះដ៏ធំស្កឹមស្កៃរបស់ពួកគេ ដែលធ្វើឡើងពោរពេញដោយក្តីសុខ និងសុភមង្គលតែម្តង។

ដោយឡែកមុននេះបន្តិច ក៏ឃើញនៅលើគណនីហ្វេសរបស់ពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល បានបង្ហោះរូបភាពជាច្រើនសន្លឹករួមជាមួយកូនស្រីបណ្តូលចិត្ត និង ភរិយាជាទីស្រលាញ់ ដែលពូកគេបានស្លៀកពាកឈុតពណ៌ក្រហម ដើម្បីសុំសេរីស្តីស្តីឆ្នាំថ្មី និងត្រៀមទទួលពិធីសែនចូលឆ្នាំចិននៅថ្ងៃស្អែនេះ។

ជាមួយនេះដែលលោក ជា វិបុល បានភ្ជាប់ជាមួយសំណេរដាស់តឿន និងក្រើនរំលឹកដល់បងប្អូនជាប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាប់សែស្រឡាយចិនត្រូវសែនថ្ងៃស្អែក ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាភ្លើងធូប និងទៀន ដែលអាចបង្កជាអគ្គីភ័យ ដោយក្នុងលោកបានសរសេររៀបរាប់ថា៖ “ថ្ងៃស្អែកបងប្អូនណាសែនខ្លះ? កុំភ្លេចប្រយ័ត្នអគ្គីភ័យផងណា។ ជូនពរបងប្អូនហេងៗ”៕

Leave a Reply