រាជធានីភ្នំពេញ៖ “បទ (រកស៊ីជាមួយយក្យ)” របស់ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែល បាន ថត នៅ ទេស ភាព ស្អាតៗ ជា ច្រើន នៅ រមណីយដ្ឋាន បឹង យក្សឡោម នោះ កំពុងតែ ទទួល បាន ការ ចាប់អារម្មណ៍និងគាំទ្រខ្លាំង ក្នុងមួយសប្ដាហ៍សោះមានអ្នកviews២លាន៣សែនដង ។
បច្ចុប្បន្នអាល់ប៊ុមរបស់កំពូលតារាចំរៀងព្រាបសុវត្ថិ នឹងតារាចម្រៀងវ័យក្មេង តន់ ច័ន្ទស៊ីម៉ា កំពុងស្ទុះឡើងរហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះគឺគាត់កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក ដោយឡែកសម្រាប់បទ«រកស៊ីជាមួយយក្»សនេះ គឺបានទៅថតផ្តិតយកវីដេអូនៅបឹងយក្សឡោមខេត្តរតនគិរី។ បើនិយាយពីបឹងយក្សឡោម បងប្អូនពិតជាធ្លាប់ឮហើយ បឹងយក្សឡោមគឺជាបឹងដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ ហើយក៏ជារមណីយដ្ឋានដែលមានប្រជាប្រិយភាពមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕