មក​ទស្សនា​​ MV បទ​​​​ដំបូង​​របស់ លី អ៊ីវ៉ាធីណា ក្រោយ​​​បាត់​​​មុខ​ពី​​​សិល្បៈ​​​ជាង​ ​៣​​ឆ្នាំ​​​ (មានវីដេអូ)

តារាចម្រៀងកូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា ពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង​ ក្រោយពេលដែលអ្នកនាងបាន​ប្រកាស​​វិលត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រសារជាថ្មីម្តងទៀតក្រោយបាត់មុខពីសិល្បៈជាង ៣ឆ្នាំ មកនេះដោយ​សារ​ជាប់រវល់គ្រប់គ្រងភោជនីយដ្ឋានផ្ទាល់ខ្លួន។

ត្រឡប់មកវិញ​មិនទាន់បានប៉ុន្មានផងកញ្ញា លី អ៊ីវ៉ាធីណា ក៏​បានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “សុំស្រលាញ់​សុំអាំងប៉ាវ” ដែលជាប្រភេទបទសម្រាប់អបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។

យ៉ាងណាមិញដើម្បីឱ្យទាន់ពេលវេលានៃពិធីបុណ្យចូលឆ្នាំចិនដោយមិនបង្អង់យូរ បទចម្រៀងដំបូង​នៃការវិល​ត្រឡប់​មក​សារ​ជាថ្មីនេះ ក៏បានចេញ MV ជាសាធារណៈនៅថ្ងៃនេះហើយ៕

ចង់ដឹងថា ទាំងសម្លេង និងការសម្តែងជាថ្មីម្តងទៀតនេះ មានភាពទាក់ទាញយ៉ាងណា សូមទស្សនា MV ខាង​ក្រោម​នេះ​៖

Leave a Reply