ភ្នំពេញ៖ បាំងតែប៉ុន្មានថ្ងៃទៀត នឹងឈានចូលឆ្នាំចូលឆ្នាំចិន ហេតុដូច្នេះ យើងប្រាកដជាបានឃើញតារាខ្មែរមួយចំនួន បានស្លៀកឈុតចិន ក៏ដូចជាបុរាណចិន បង្ហោះជាហូរហែរនៅលើបណ្តាញសង្គម កំពុងទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ ពីការតែងខ្លួន បែបប្លែកៗរបស់ពួកគេជាដើម។
ជាក់ស្តែងកាលពីថ្មីៗនេះ នៅលើគណនីអ៉ីនស្តារក្រាមរបស់ លំដាប់រងទី ៣ Miss Universe ២០២០ កញ្ញា នេត រក្សា កំពុងទទួលបានភាពទាក់ទាញ ជាមួយគ្រងឈុត តុបតែងដូចស្នំឯក គួបផ្សំនឹងស្នៀតសក់ អមទៅនឹងក្បាច់ម៉ូតសក់ លើសពីនេះ ទឹកមុខដ៏សែនស៊ិចស៊ី កំពុងតែទទួលបានកោតសរសើរជាខ្លាំង ពីសម្រស់ដ៏សែនលេចធ្លោ ជាមួយនឹងសម្បុរពណ៌ទឹកឃ្មុំ បានធ្វើឲ្យមួយឈុតនេះពិតជាទាក់ក្រសែភ្នែករបស់មហាជន។
យ៉ាងណាមិញ អ្វីដែលកាន់តែពិសេសជាងនេះ តារាស្រីរូបនេះ ក៏មិនភ្លេចព្រលែង ភាពស៊ិចស៊ីរបស់ខ្លួនដូចសព្វរាល់ដងផងដែរ ជាមួយបង្ហាញល្វែងខាងលើនៅចំហៀង បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានភាពលេចធ្លោកាន់តែខ្លាំងឡើង បានទទួលការចាប់អារម្មណ៍ ពីអ្នកតាមដានរបស់នាង នូវរូបរាងស្តង់ដាររបស់ បវរកញ្ញាលំដាប់រងទី ៣ រូបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖