អស់ទាស់ហ្មង! ទេព បូព្រឹក្ស យកកាសែតចាស់ៗ ច្នៃជារ៉ូបម៉ូតថ្មីស្អាតប្លែកភ្នែក

រាជធានីភ្នំពេញ៖ រូបភាពមួយសន្លឹក រសប់តារាចម្រៀងឯករាជ្យកញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ ដោយរូបនាងបានតុបតែងមុខសិចស៊ីយ៉ាងស្រស់ស្អាត កែវភ្នែកស្រទន់តែមុតស្រួចទាក់ទាញខ្លាំង អ្វីដែលពិសេសនោះគឺរ៉ូបដែលនាងកំពុងស្លៀកនោះ គឺច្នៃឡើងយ៉ាងផ្ចិតផ្ចង់ ពីក្រដាសកាសែតទាំងស្រុង ដែលមើលទៅស៊ីវិល័យប្លែកភ្នែក និងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។

យ៉ាងណាក្ដី រូបភាពដ៏ស្រស់ស្អាត ពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងការកែច្នៃរបស់ចាស់ៗឲ្យមានតម្លៃខ្លាំងនេះ ត្រូវបានគូស្នេហ៍របស់តារារ៉េបរាងខ្ពស់ស្រឡះលោក ជី ដេវីត បានរៀបរាប់ឲ្យដឹងច្បាស់ដូច្នេះថា« ឈុតនេះធ្វើឡើងពីក្រដាសកាសែតសុទ្ធតែម្តងចាស អ្នកអាចគិតថាវាជាសំរាម តែពេលនេះអាចយកវាមកច្នៃបានយ៉ាងស្អាត មិនចាញ់របស់មានតំលៃប៉ុន្មាននោះទេ»៕

Leave a Reply