ឆ្នាំអូន ៣១! តែមើលសម្រស់ មាន សូនីតា​ នៅតែខ្ញង់ដដែល

ភ្នំពេញ៖ ទោះបីជាដកឃ្លាពីសិល្បៈ មួយរយៈមក រាជនីក្រមា​ កញ្ញា មាន សូនីតា នៅតែមានប្រជាប្រិយភាព និងទទួលកោតសើរសើរ មិនដាច់ពីមាត់ នូវសម្រស់តារាស្រីរូបនេះ ដែលបានបង្ហោះទៅលើបណ្តាញសង្គម ជារឿយៗ នូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ជាក់ស្តែង កាលថ្មីៗនេះ នៅលើគណនី Sean Sithekun បានបញ្ចេញនូវកម្រងរូបភាពរបស់តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនោះមហាជនចាប់អារម្មណ៍ជាខ្លាំង នៃការប្តូរស្ទាយ៍ ថតរូបនៅលើទូក បណ្តែតលើទន្លេជាមួយទេសភាពអគារខ្ពស់ស្កឹមស្កៃ នៃទីក្រុងភ្នំពេញ។

លើសពីនេះទៀតសោត យោងទៅតាមរូបភាពប៉ុន្នានសន្លឹកនេះ​ មាន សូនីតា បានស្លៀករ៉ូបពណ៌ខ្មៅ អមជាមួយអាវក្រៅឌិនពណ៌ទឹកមាស ពិតជាសាកសមស៊ីគ្នា ទៅនឹងស្ថានភាព ថ្ងៃកំពុងរៀបលិច ជាពិសេសរំលេចនូវស្បែកម៉ងខៃ ប្រែទៅជាទឹកមាស ពិតទាក់ទាញអស់ទាស់។

យ៉ាងណាមិញ នេះមិនមែនជាលើកទី ១​ ដែល រាជនីក្រមា​ បានការទាក់ទាញចំណាប់អារម្មណ៍បែបនេះ ត្រូវបានមហាជន ជាពិសេសនារី ៗ លាន់មាត់សរសើរពីរូបរាងស្តង់ដារបស់នាង​ ព្រោះវ័យជិតចូល ៣១ ឆ្នាំហើយ តែ តារាសម្តែងរូបនេះ នៅតែខ្ញង់ដដែល ជាមួយភាពស្រស់ស្អាតរបស់នាង នៅតែមានមន្តស្នេហ៍ ទាក់ចិត្តមិនស្ទើរតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply