ក្រោយភ្ជាប់ពាក្យបាន៥ខែ ពេលនេះ សុផា លីនដា បង្ហាញខ្លួនជាមួយសមាជិកក្នុងផ្ទៃ យ៉ាងភ្ញាក់ផ្អើល!

ភ្នំពេញ៖ កញ្ញា សុផាលីនដា​ ដែលបងប្អូន និងប្រិយមិត្តទាំងអស់គ្នាបានស្គាល់ថា ជាតារាបង្ហាញម៉ូត និងធ្លាប់ធ្វើជាពិធីការនី ប្រចាំស្ថានីយប៉ុស្តិ៍លេខ៥ ផងដែរនោះ យោងតាមគណនីហ្វេស ប៊ុក ផ្លូវការរបស់កញ្ញា បានបង្ហោះរូបថតប្រមាណេជា៣ ទៅ៤ សន្លឹកដោយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រិយមិត្ត និងហ្វេនៗរបស់កញ្ញា ដែលនៅក្នុងរូបនោះ គឺអ្នកនាង មានផ្ទៃពោះ បង្ហោះដោយអមភ្ជាប់ជាមួយCaption មួយឃ្លាដែលបាននិយាយថា៖

ឆ្នាំថ្មី សមាជិកថ្មី👨‍👩‍👧
សុផាលីនដា

គួរ​រំឭក​ដែរ តារា​​ម៉ូដែលស្រី និង​ជា​​ពិធីការិនី​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥ កញ្ញា សុផា លីនដា ទើប​តែ​បាន​ចាប់​ដៃ​ជាមួយសង្សារ​អាណិក​ជន​ខ្មែរ-អាមេរិក វ័យ​​ល្បាក់ ៣០ ស្តើង ជាថៅកែហាងញុំអីមួយកន្លែងផងដែរ។

តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើល លើសពីនេះទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកនាងនៅតែទទួលបានការស្រលាញ់ និងគាំទ្រពីសំណាក់ហ្វេនៗ ដោយចាំផ្តល់ជាកម្លាំងចិត្ដដល់នាងដដែល៕

ចង់ដឹងថាតើអ្នកនាងមានផ្ទៃពោះ ពិតឬក៏អត់ សូមចូលរួមទស្សនារូបភាពមួយចំនួនដូចខាងក្រោម៖

Leave a Reply