អស្ចារ្យណាស់ ! មង្គលការដែលរៀបចំយ៉ាងកប់នេះ តាមពិតជាពិធីមង្គលរបស់កូន… (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនបានភ្ញាក់ម្តងរួចមកហើយ កាលពីព្រឹកម្សិលមិញព្រោះ បានឃើញរោងការរបស់កូនប្រុសស្រីរបស់បុគ្គលមិនធម្មតាមួយគូនេះ មានមហាវត្តមានដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ទន្ទឹមនឹងនេះ គេក៏ឃើញមានលេចមុខរបស់បុគ្គលលំដាប់មុខខ្មែរជាច្រើន ផ្សេងទៀតផងដែរ។

ពិតណាស់ ពិធីនេះ ពេលព្រឹកប្រារព្ធឡើងនៅគេហដ្ឋានផ្ទាល់ខ្លួនធំស្កឹមស្កៃ ដែលត្រូវបានតុបតែងដោយ ផ្ចិតផ្ចង់យ៉ាងប្រណីត មើលមិនទោះភ្នែកបន្តិចឡើយ។ ជាមួយគ្នានេះ ពេលល្ងាចវិញ ពិធីមង្គលនេះ ប្រារព្ធនៅ មជ្ឈមណ្ឌល OCIC។

គួរបញ្ជាក់ថា នេះជាពិធីមង្គលការរបស់ កូនប្រុសកូនស្រីរបស់ឧកញ៉ា លី ហុង និង លោកជំទាវ លី ដាណា និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និង លោកជំទាវ ទ្រី អេង ផងដែរ។ ដោយមង្គលការនេះបានរៀបចំឡើងយ៉ាងអធិកអធមខ្លាំង ផ្ទុះការចាប់អារម្មណ៍ព្រាតតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply