វាសនាខ្ពស់! សិល្បការិនីល្បី ១០ ដួង ប្រែវាសនាប្តូរងារក្លាយជាជំទាវ…

មកទល់ពេលនេះ មានសិល្បការិនី មិនតិចនាក់នោះទេ ដែលបានបញ្ចប់អាជីពលើវិថីសិល្បទាំងស្រុង ដើម្បីបង្កើតមុខជំនួញផ្ទាល់ខ្លួន ហើយក្នុងនោះក៏មានអតីតតារាស្រី ជាច្រើនដួងដែលមានភ័ព្វវាសនាខ្ពស់ក្លាយជាជំទាវ ដោយពេលនេះកំពុងរស់នៅយ៉ាងសុខស្រួល មានសេចក្ដីសុខជាមួយគ្រួសារ និង គំនរទ្រព្យសព្វបែបយ៉ាង។

ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីអតីតសិល្បការិនី ១០ នាក់ ដែលពេលនេះបានក្លាយជាជំទាវ ពោរពេញដោយកិត្តិយស និង សុភមង្គល។ ១ – លោកជំទាវ លី ឈីអតីតពិធីការិនី និង តារាសម្តែង លី ឈី បានបញ្ចប់អាជីពលើវិថីសិល្ប ក្រោយពីបានរៀបការជាមួយនឹង អតីតអ្នកដឹកនាំសម្ដែងល្បីលោក ប៊ុន រតនា ។

រៀបការរស់នៅលើគំនរសុភមង្គលមិនប៉ុន្មាន ស្វាមីរបស់អតីតតារាស្រីរូបនេះ បានទទួលគោរម​ងារ​ជាឧកញ៉ា ហើយតារារូបស្រស់ លី ឈី ក៏បានប្តូរងារជាជំទាវដូចគ្នា។ បច្ចុប្បន្ន លោកជំទាវ លី ឈី និង លោកឧកញ៉ា ប៊ុន រតនា ទទួលបានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៌ពិពាហ៌ ។

២- លោកជំទាវ ស្រីតូច ចំណានលោកជំទាវ ម៉ៅ ចំណាន ដែលមានឈ្មោះហៅក្រៅ ស្រីតូច ចំណាន គឺជាអ្នកក្នុងសិល្បៈមួយរូបក្នុងអតីតកាលដ៏មានឈ្មោះបោះសំឡេង ដោយពេលនេះបានក្លាយជាជំទាវ បន្ទាប់ពីរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group។ យ៉ាងណាមិញ មកដល់ពេលនេះដែរ លោកជំទាវ ទទួលបានចំណងអាពាហ៍ពិពាហ៍កូន ៤ នាក់។

៣- លោកជំទាវ ផាន់ ម៉ូនីកាអតីតតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកនាង ផាន់ ម៉ូនីកា បានក្លាយជាជំទាវនាពេលកន្លងមក ក្រោយពីស្វាមីរបស់ខ្លួន ដែលគេស្គាល់ឈ្មោះ លោក គង់ សុខម៉េង បានឡើងតួនាទីជាជំនួយការផ្ទាល់សម្ដេចក្រឡាហោម ស ខេង។ បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ មានកូន ២ នាក់ និង មានមុខជំនួញពេញដៃ ។

៤- លោកជំទាវ ពេជ្រ ច័ន្ទបូរមីងាកមកមើលអតីតតារាសម្តែងដ៏ស្រស់សោភា ពេជ្រ ច័ន្ទបរមី បច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ ជាមួយនឹងការរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភនោះ អតីតសិល្បការិនីរូបនេះ ក៏ទទួលបានចំណងដៃកូន ២ នាក់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥- លោកជំទាវ ប៉ែន សុផានីតារាសម្តែងជើងចាស់ ប៉ែន សុផានី បច្ចុប្បន្នទោះបីនៅតែបន្តការសម្តែងខ្សែភាពយន្តក៏ពិតមែន ប៉ុន្តែតារាសម្តែងរូបនេះ ក៏បានប្តូរងារទៅជាលោកជំទាវ បន្ទាប់ពីបានរៀបការជាមួយនឹងគូស្នេហ៍ចុងក្រោយ ដែលគេបានដឹងថាជាបុគ្គលមានមុខមាត់ និង មានងារជាឯកឧត្តម ។

៦- លោកជំទាវ ហង្ស ម៉ារីណាលោកជំទាវ ហង្ស ម៉ារីណា ដែលត្រូវជាបងស្រីរបស់ ហង្ស ម៉ារីនី ឯណេះវិញ លោកជំទាវក៏ធ្លាប់ជាអ្នកសិល្បៈមួយរូបផងដែរ ដែលមានកេរ្ដិ៍ឈ្មោះល្បីគួរសម ហើយពេលនេះបានក្លាយជាជំទាវពេញដោយកិត្តិយស បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍នឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម និង សិប្បកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧- លោកជំទាវ ស្រីអយធ្មេចបើកៗអតីតតារាកំប្លែង ស្រីអយ រៀបការជាមួយអ្នកមានឋានៈក្នុងសង្គមមួយរូបរយៈពេល ១៤ ឆ្នាំ និង មានងារជាជំទាវនាពេលនេះ។ បច្ចុប្បន្ន អតីតតារាកំប្លែងរូបនេះ កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមី និង កូនប្រុសស្រីពីររូប ក្នុងជីវភាពល្អប្រសើរ ជាមួយនឹងងារជាជំទាវថែមទៀតផង។

៨-លោកជំទាវ ដួង ច័ន្ទចរណៃអតីតតារាចម្រៀងស្រី ដួង ច័ន្ទចរណៃ បានបាត់មុខឈឹងលើវិថីសិល្ប ក្រោយពីលេចឮថាតារារូបនេះ បានរៀបការជាមួយនឹងបុគ្គលមួយរូបដែលមានមុខមាត់ក្នុងសង្គម ហើយអតីតតារាចម្រៀងស្រី ដួង ច័ន្ទចរណៃ ក៏ទទួលបានងារជាជំទាវដូចគ្នាដែរ ។បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងរស់នៅយ៉ាងមានសុភមង្គលលើគំនរទ្រព្យសម្បត្តិស្តុកស្តម្ភទៀតផង ។

៩- លោកជំទាវ នៅ សូនីតាអតីតតារាចម្រៀង និង សម្តែង នៅ សូនីតា ក៏មិនសូវបង្ហាញមុខលើវិថីសិល្បទេ នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីអតីតតារាស្រីដ៏ស្រស់សោភារូបនេះ បានរៀបការជាមួយនឹង ឯកឧត្តម ទិត្យ ឋាវរិទ្ធ ជាអនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្ប ។ បច្ចុប្បន្ន អតីតតារាស្រីរូបនេះ និង ស្វាមី ទទួលបានចំណងដៃកូនប្រុសមួយរូបដ៏ស្រស់ស្អាតផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply