ល្អម្យ៉ាងដែរ! នារីជាគ្រូបង្រៀនម្នាក់ សម្រេចប្រារព្ធពិធីមង្គលការដោយគ្មានការពិសារគ្រឿងស្រវឹង ព្រោះ៤ចំណុចនេះ

រាជធានីភ្នំពេញ៖ នៅលើគណនីឈ្មោះ Nathymon Show ដែលគេស្គាល់ថាជាគ្រូបង្រៀនដ៏ស្អាត កំពុងត្រៀមចូលរោងជ័យផងនោះ បានចេញនូវសាររៀបរាប់បង្ហាញនូវចំនុច៤យ៉ាង ដែលធ្វើឲ្យខ្លួន និងគ្រួសារសម្រេចចិត្តមិនដាក់គ្រឿងស្រវឹងក្នុងថ្ងៃមង្គលការ ថា« តើពិធីមង្គលអាពាហ៍ពិពាហ៍របស់បងប្អូនទទួលស្រាដែរឬទេ? សម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្ញុំមិនទទួលទានស្រាទេ ដោយសារ ទីមួយ ខ្ញុំគឺជាគ្រូបង្រៀន ជាគំរូដល់សិស្សរបស់ខ្ញុំ ទីពីរ គឺដោយសារខ្ញុំគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បងប្អូននិងភ្ញៀវកិត្តិយសរបស់ខ្ញុំ ទីបី គឺដើម្បីជាការបង្ហាញគំរូដល់យុវជនជំនាន់ក្រោយថា ការជួបជុំមិនចាំបាច់ទាល់តែមានគ្រឿងស្រវឹងទើបសប្បាយរីករាយនោះទេ។ ទីបួន ប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា»។

បន្ទាប់ពីរៀបរាប់យ៉ាងក្បោះក្បាយ បង្ហាញមូលហេតុច្បាស់ៗហើយនោះ ជាចុងក្រោយ ប្រភពដដែលក៏ឆ្លៀតចោទជាសំនួរខ្លីដើម្បីសុំមតិពីមហាជនទូទៅ ចំពោះចំណុចដែលខ្លួនបានលើកឡើងថា«តើបងប្អូនយល់យ៉ាងណាដែរ?»។ យ៉ាងណាមិញ ក្រោយការបើកជំហរឲ្យមានការបញ្ចេញមតិតាមការយល់ឃើញរាងៗខ្លួននេះ គេក៏ឃើញមានមតិគាំទ្រច្រើនសន្ធឹកសន្ធាប់យល់ស្របចំពោះសកម្មភាពជាគម្រូល្អក្នុងសង្គមនេះ តែក្នុងនោះគេក៏ឃើញអ្នកមួយចំនួនទៀត បានលើកឡើងបន្ថែមផងដែរថា«មង្គលការខ្ញុំក៏មិនទទួលស្រាដែរ តែមានភ្ញៀវមួយចំនួនតូចដែលមិនបានគិតដល់ដូចយើងហើយបែរជាពេបជ្រាយទៅវិញ តែមិនសំខាន់ទេ សំខាន់ខ្ញុំបានធ្វើអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ»៕

Leave a Reply