ក្រោយផ្ទុះការរិះគន់ ពេញហ្វេសប៊ុក អាជី ទ្រហោយំដាក់ម្តាយ …សួរថាខ្លួនខុសអ្វី? (មានវីដេអូ)

រាជធានីភ្នំពេញ៖ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃ និង ការកោះអញ្ជើញទៅធ្វើការបកស្រាយនៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនាថ្ងៃទី ១០​ ខែ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ដោយសារតែភាពលោភលន់ ចង់មានចង់បានហួសហេតុ ដោយមិនបានគិតពីផលប៉ះពាល់ជាមុន ទើបនាំឱ្យតួសម្តែងរឿងកាឡៃ ទុំទាវ ២០២១ បែបថ្មីនេះ ចេញជារូបរាងដែលនៅសុខៗនាំឱ្យមានបញ្ហាដល់ ខ្លួនឯង ក៏ដូចជាការធ្វើឱ្យអាប់អោនតម្លៃព្រះពុទ្ធសាសនា ដែលប្រជាជនកម្ពុជាឱ្យតម្លៃ និង គោរពបូជា នេះដូចគេថា ដំបៅមិនឈឺ យកឈើរុក។

ដោយឡែក កាលពីពេលថ្មីៗនេះ ការបែកធ្លាយវីដេអូមួយនៅលើកម្មវិធី TikTok របស់តួអង្គនៅក្នុងរឿង ទុំទាវ​ ២០២១ នោះ គឺ អាជី ដែលនាងបានទ្រហោយំដាក់ម្តាយបែបនេះថា៖

សួរថាខ្ញុំធ្វើអីខុស ម៉េចក៏ម្នាក់ៗ ជាន់ខ្ញុំម្លេះ? ម៉ែឯងសួរមេអូនមើល៍? ខ្ញុំធ្វើអីខុស ខ្ញុំសម្តែង ខ្ញុំគ្រាន់តែចង់ឱ្យបងប្អូនសើច ខ្ញុំមិនមែនចង់ឱ្យលក្ខណៈចេញមកមានរឿងទេ ខ្ញុំមិនបានជាន់សង្គមខ្មែរពន្លិចឯណា ខ្ញុំស្រែកដាក់ម៉ាក់ឯងហ្នឹង ម៉ាក់ឯងមិនយល់អារម្មណ៍ខ្ញុំទេ….។

Leave a Reply