អេនី ហ្សាម បង្ហាញរូបភាពយ៉ាងផ្អែមល្ហែមរួមគូស្នេហ៍ភេទដូចគ្នា ធ្វើឲ្យហ្វេនច្រណែនមិនស្ទើ

រាជធានីភ្នំពេញ៖ តារាចម្រៀងស្រី អេនីហ្សាម អាចនិយាយបានថា ជាតារាម្នាក់ទទួលបានភាពល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានជានាងប្រកាសដកខ្លួនចេញពីសិល្បៈ ទាំងនាង នៅតែខ្លាំង ក្នុងវិស័យនេះ។

ខណៈដែលពេលថ្មីៗនេះ ក៏បានបែកធ្លាប់សារព័ត៌មានថា អេនីហ្សាម មានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយតារាស្រីម្នាក់ដោយបើកជំហរ បន្ទាប់ពីបើកបង្ហាញការបែកបាក់ស្នេហារួមមិត្តប្រុសដែលព័ត៌មាននេះដែរ បានបង្កឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រសន្ធឹកសន្ធាប់ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងផងដែរ។

ជាមួយគ្នានោះដែរ ក្រោយមានការបែកធ្លាយទំនាក់ទំនងស្នេហាភេទដូចគ្នានេះ ជារឿយៗគេឃើញ អេនីហ្សាម តែងបង្ហាញភាពផ្អែមល្ហែមខ្លាំងរួមសង្សារស្រីបណ្ដូលចិត្តជាសាធារណៈ ជាក់ស្ដែងមុននេះ អេនីហ្សាម ក៏បានង្ហាញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម កំពុងអង្គុយអោបគ្នាយ៉ាងស្វឹតរមូតនៅក្នុងអាងទឹ បង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម យ៉ាងផ្អែមល្ហែមតែម្តង។

បន្ទាប់ពីឃើញ អេនីហ្សាម បង្ហាញរូបភាពជាមួយគូស្នេហ៍ដែរជាភេទដូចនេះភ្លាម់ឃើញមានឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលមកខមិនលួចច្រណែនស្នេហអ្នកទាំងពីរជាខ្លាំងដោយបានខមិនថា៖ “កុំស្វិតពេកគេសេដ”៕

Leave a Reply