អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមតែ ២ នាក់យ៉ាងសាមញ្ញស្ងាត់ៗបែកធ្លាយដោយសារមានលួចអ្នកថត….

ភ្នំពេញ៖ ជាការពិតណាស់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិតជាមិនមើលរំលងឡើយ ចំពោះ អ្នកជំនួញវ័យក្មេងមួយរូប គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង ក្នុងមុខរបររកស៊ី សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយត្រឹមរយៈពេលខ្លីប៉ុណ្ណោះ គឺ លោកអាចធ្វើបាន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា ក៏កំពុងលេចធ្លោខ្លាំង ក្នុងសង្គមផងដែរ តាមរយៈទង្វើរសប្បុរសធម៌ ដែលលោកតែងតែធ្វើមិនដែលដាច់ឡើយ ប្រកបដោយចិត្តជ្រះថ្លា ពិតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញា​ក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារមិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។

ជាក់ស្តែង ព្រឹ​កមិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ គេឃើញ ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបាន តារាចម្រៀងម្នាក់ឈ្មោះ ពូ ក្នុងផលិតកម្ម Galaxy Navatra បា​នលួ​ចថតបាន មើលទៅពិតជាពោរពេញដោយក្តីសុខ និងផ្អែ​មល្ហែ​មណាស់។

តារាចម្រៀង ពូ បានប្រាប់បន្ថែមថា“បា​ទសូ​មគោរពបង​ស្រី ប្អូនឃើញ មេស្រី មេប្រុស ស្វីតពេក ប្អូនលួចថតហ្មងទៅ”។ ភរិយា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបង្ហោះរូបភាពទំាងនេះ បន្ថែ​មថា “ពូ ហ្គាឡាក់ស៊ី អគុណប្អូន ដែលថតរូបអោយបងយ៉ាងសម្ងាត់”៕ប្រភព៖khnewsposts

Leave a Reply