មហាជនសង្ស័យថាអ្នកនាង សុគន្ធ និសា មានផ្ទៃពោះក្រោយឃើញនាងមានអាការះបែបនេះ (មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងសម្លេងផ្អែមនិង ស្រទន់ អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងស្រទាប់យុវវ័យ ដោយសារតែទេពកោសល្យនៃការ ច្រៀង សម្តែងនិង ម៉ូតសក់ដ៏មានមន្តស្នេហ៍ទៀតនោះ ធ្វើឲ្យហ្វេនៗគោរពស្រលាញ់អ្នកនាងមិនតិចនាក់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបតែបង្ហាញតម្រុយយកកូនឆ្នាំថ្មីមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ សុគន្ធ និសា មានអាការៈ ប្លែកៗដូចអ្នកចាញ់កូន រហូតធ្វើឱ្យមិត្តភក្តិជាច្រើនសម្តែងការអបអរសាទរ ។ វត្តមានតារាចម្រៀងរាងតូចច្រឡឹង សុគន្ធ និសានៅក្នុងពិធីមង្គលការសិល្បករម្នាក់កាលពីពេលថ្មីៗនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តសិល្បៈ ដោយសារថ្ងៃនោះ សុគន្ធ និសា មានអាការៈមិនស្រួលខ្លួនប៉ុន្មានទេ ហើយរូបរាងនាងក៏ប្លែកជាងមុនដែរ ។

ជាក់ស្ដែងតារាចម្រៀងរាងតូចច្រឡឹង សុគន្ធ និសា រៀបការជាង ៣ ឆ្នាំហើយ ហើយជីវិតគូរបស់នាងពោរពេញ ដោយសុភមង្គល ដោយសារបានស្វាមីស្រឡាញ់ចេះយល់ចិត្តគ្រប់បែបយ៉ាង ។ប៉ុន្តែនាងនៅពុំទាន់សម្រេចចិត្តយកកូនចៅនៅឡើយទេ បើទោះបីជាវ័យរបស់នាងកាន់តែច្រើនក្តី ។

ដោយឡែកថ្មីៗនេះ ក្រោយពីខកចិត្តរឿងចេញទៅរស់នៅ សហរដ្ឋអាមេរិក ស្រាប់តែ សុគន្ធ និសា មានគម្រោងនឹងយក កូននៅក្នុងឆ្នាំ២០២១ នេះ រំលងនៃការប្រកាសនេះមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ គេចាប់អារម្មណ៍ឃើញថា សុគន្ធ និសា មានអាការៈប្លែកៗទឹកមុខស្លេកស្លាំង គ្មានកម្លាំងកំហែង

សូម្បីតែពោះរបស់នាងដូចជាធំជាងមុនបន្តិចប ប្រៀដូចជាកំពុងមានផ្ទៃពោះ ជាក់ស្តែងនៅក្នុងថ្ងៃ មង្គលការរបស់ពិធីការិនី ប៉ែន ស្រីពេជ្រ កាលពីពេលថ្មីៗនេះ វត្តមាន សុគន្ធ និសា បានធ្វើឱ្យមិត្តភក្តិ ជាច្រើនគិតថា នាងកំពុងមានផ្ទៃពោះយ៉ាងពិតប្រាកដមែន រហូតម្នាក់ៗបានចោទជាសំណួរ នាងគ្រប់ៗគ្នាថា និសា កំពុងមានផ្ទៃពោះឬយ៉ាងណា ?

ចុងក្រោយនេះ សុគន្ធ និសាឡើងឆាកច្រៀងតែបទចម្រៀងមនោរសញ្ចេតនាប៉ុណ្ណោះ នាងមិនច្រៀងបទញាក់កន្រ្តាក់អារម្មណ៍ អមជាមួយអ្នករាំអមដូចជាពេលមុនឡើយ សកម្មភាពទាំងនេះហើយដែល កាន់តែធ្វើឱ្យគ្រប់គ្នាគិតថា សុគន្ធ និសា កំពុងមានផ្ទៃពោះ ។ក្នុងឈុតសម្លៀកបំពាក់បុរាណមួយឈុតនេះ សុគន្ធ និសា ពិតជាស្រស់ស្អាត សមតាមវ័យរបស់ខ្លួន នាពេលនេះ សុគន្ធ និសា មិនបាននិយាយអ្វីច្រើននោះទេ ដោយនាងបានត្រឹមតែសើច និងនិយាយយ៉ាងខ្លីថាបើនាងមានកូនមែននឹងប្រកាសឱ្យគ្រប់គ្នាដឹងលឺភ្លាម ។

ដោយឡែកទោះបីជា សុគន្ធ និសា មិនទាន់សារភាពការពិត តែមិត្តភក្តិស្និទ្ធស្នាលជាមួយនាងសុគន្ធតែបានសម្តែង ការត្រេអរ និងជូនពរនាងបានកូនដូចបំណង ។ សុគន្ធ និសា នៅតែជាតារាចម្រៀងដ៏លេចធ្លោម្នាក់បើទោះបីជាមានអ្នកចម្រៀងវ័យក្មេងកំពុងរីកដុះដាលក្តី បទចម្រៀងថ្មីៗរបស់នាងនៅតែចេញជាបន្តបន្ទាប់ ៕ប្រភព៖PNN

Leave a Reply