ទីបំផុត យ៉េយ៉េ ទម្លាយមុខមាត់គូស្នេហ៍ប្រុសពិតរបស់ខ្លួនហើយសង្ហារកប់តែម្ដង…

ភ្នំពេញ៖ ជាការពិតណាស់ដែលក្រោយពីមានការសង្ស័យកន្លងមកថា តារាកំប្លែងភេទទី ៣ យ៉េយ៉េ និង លោក ផាឌុន បានទំនាក់ទំនងនឹងគ្នា ដោយតែងបង្ហាញកម្មភាពទៅណាមកណាបណ្ដើរគ្នាជាញឹកញាប់នោះ បានធ្វើឱ្យ យ៉េ យ៉េ ចេញមុខមកបដិសេធថា រូបនាង និង លោក ផាឌុន គ្រាន់តែជាគូសម្ដែងនៅក្នុងក្រុមតែប៉ុណ្ណោះ ។

ដោយឡែកទោះបីជាមានការឆ្លើយបដិសេធបែបនេះក្ដី តែពេលនេះការសង្ស័យរបស់មហាជននោះត្រូវបានបង្ហាញការពិតនៅពេលដែល យ៉េយ៉េ បង្ហោះរូបជាសាធារណៈជាមួយ លោក ផាឌុន អមនឹងបាច់មួយបាច់ផ្កា ក្នុងទឹកមុខញញឹមស្រស់ស្រាយ បង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នា ដោយមិនក្រែងចិត្តទស្សនិកជនទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះដែរ យ៉េយ៉េ ក៏បានសរសេរពីទំនាក់ទំនងរវាងនាង និង គូស្នេហ៍បញ្ជាក់ពីរយៈពេលដែលពួកគេបានសាងស្នេហាជាមួយគ្នាថា ៖ «ថ្ងៃនេះជាថ្ងៃឣ្វី 29.01.2017 _ 29.01.2021» បើគិតមកដល់ពេលនេះគឺ ៤ ឆ្នាំទៅហើយ ។

ជាក់ស្ដែងក្រោយពីបានបើកចំហរជាសារធារណៈរួចហើយ បានធ្វើឱ្យទស្សនិកជនដែលធ្លាប់តែតាមដានពីរឿងរ៉ាវរបស់អ្នកទាំងពីរ បានចូលរួមបញ្ចេញមតិត្រេកអរ និង ជូនពរ ឱ្យស្នេហាអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូរ ៕ប្រភព៖popular

Leave a Reply