ថ្ងៃកំណើតគម្រប់២១ រ៉េត ស៊ូហ្សាណា ស្រពេចស្រពិលអនាគតធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេងដែលដុះពន្លកចេញពីកម្មវីធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា បច្ចុប្បន្នកំពុងតែមានភាពលេចធ្លោ និងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនជាច្រើន ដោយសារតែរូបសម្រស់ស្រស់ស្អាត និងភាពក្រមិចក្រមើម បូករួមជាមួយនឹងការលេងស្ទីលតុបតែងខ្លួនបែបទាក់ទាញផងដែរ។

ចំណែកឯនៅថ្ងៃនេះដែរគឺជាថ្ងៃខួបកំណើតគម្រប់អាយុ២១ឆ្នាំរបស់ ហ្សាណា ដោយឡែកនៅលើគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះវិញបានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរថា៖ « Happy 21th birthday to me. ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំឈានដល់អាយុ ២១ ឆ្នាំហើយ។ រ៉េត ស៊ូហ្សាណា ក៏បានបន្តទៀតថា៖ “ខ្ញុំមិនដឹងថានាពេលអនាគត តើឧបសគ្គអ្វីដែលខ្ញុំនឹងត្រូវជួបនោះទេ ប៉ុន្តែអ្វីដែលខ្ញុំដឹងច្បាស់ គឺខ្ញុំនឹងកាន់តែរឹងមាំដើម្បីដោះស្រាយរាល់បញ្ហា”៕

Leave a Reply