ដឹងទេ? ណុប ប៉ាយារិទ្ធ និយាយអ្វីខ្លះក្នុងថ្ងៃកំណើតរបស់លោកឪពុក?

រាជធានីភ្នំពេញ ៖ សារយ៉ាងវែងអន្លាយបង្ហាញពីគុណបំណាច់ និងការខិតខំប្រឹងប្រែងតស៊ូចិញ្ចឹមបីបាច់អស់ពីកម្លាំងកាយចិត្តរបស់ឪពុក ប្រឹងប្រែងលះបង់គ្រប់យ៉ាងដើម្បីឲ្យកូនៗឲ្យធំលូតលាស់ ប្រៀនប្រដៅកូនៗឲ្យដើរតាមគន្លងធម៌ធ្វើជាមនុស្សល្អក្នុងសង្គម តាមរយៈការរៀបរាប់របស់តារាទ្រនំហង្សមាសលោក ណុប ប៉ាយារិទ្ធ នៅក្នុងថ្ងៃកំណើតឪពុករបស់ខ្លួន បញ្ជាក់ក្នុងសំណេរមិនអាចកាត់ថ្លៃបានដូច្នេះថា «ថ្ងៃនេះជាថ្ងៃចម្រើនអាយុរបស់លោកឪពុករបស់ខ្ញុំ លោកឪពុកដែលរឹងមាំជានិច្ចរបស់កូនៗ លោកឪពុកដែលមានចំណេះដឹងច្រើនជំនាញតែមិន ចូលចិត្តបញ្ចេញឬបង្អួត តែរីករាយនឹងចែករំលែក ដោយក្តីរីករាយគ្មានភាពចង្អៀតចង្អល់ លោកឪពុកដែលបង្រៀនអោយកូនៗអោយយកឈ្នះ តែខ្លួនឯង កុំចង់ឈ្នះអ្នកដទៃ លោកឪពុកដែលបង្រៀនអោយកូនៗតស៊ូ ស្រលាញ កិត្តិយសហើយ អោយកូនៗបង្កើនសមត្ថភាព ស្វែងរក ភាពជោគជ័យដោយសមត្ថភាពខ្លួនឯង»។

ជាមួយគ្នានោះ បងប្រុសបង្កើតតារាចម្រៀងរាងសង្ហាលោក នីកូ នៅតែបន្តបង្ហាញគុណដ៏ថ្លាថ្លៃរបស់ឪពុក ចំពោះខ្លួន និងបងប្អូនផ្សេងទៀត ដែលលោកឪពុកដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់មើលថែរទាំ ដោយភ្ជាប់នូវការជូនពរជាហូហែរប៉ងឲ្យលោកមានតែរឿងល្អក្នុងជីវិត និងឋិតនៅជាម្លប់ដល់កូនៗបានយូរអង្វែងថា៖ «លោកឪពុកដែលផ្តល់កំណើតអោយកូនៗមាន សមត្ថភាពរៀងៗខ្លួនដែលជាសមត្ថភាពពិតប្រាកដ ដែលមានលុយមិនអាចទិញបាន លោកឪពុកដែលបង្រៀនអោយកូនឈ្នះដោយ សេចក្តីស្ងប់និងញញឹមរីករាយនៅអ្វីដែលខ្លួនឯងមាន សូមអោយលោកឪពុករបស់ខ្ញុំ ណុប សម្បត្តិ មានសុខភាពល្អ មានកំលាំងមាំមួន ឈ្នះអស់រោគា ផងទាំងពួង សូមអោយលោកឪពុករបស់ខ្ញុំមានជោគជ័យគ្រប់ភារៈកិច្ច និង សម្រេចគ្រប់បំណងប្រាថ្នា»៕

Leave a Reply