ឆលី អាយុទើបជាង១ខួបទេ តែកុំមើលកាយវិការអីចេះលេងស្ទីលមិនចាញ់មនុស្សធំទេ

រាជធានីភ្នំពេញ ៖ មហាជនប្រាកដជាបានស្គាល់រួចមកហើយនូវកំពូលតារាចម្រៀងស្រីជួរមុខ និងលេចធ្លោខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងបានរៀបការ ហើយបានសាងសុភមង្គលជាមួយស្វាមីយ៉ាងមានសេចក្ដីសុខ និងបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងស្នេហ៍ជាមួយស្វាមីផងដែរ។ ក្រោយទទួលបានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិរបស់ពួកគេ គេតែងតែឃើញតារាចម្រៀងស្រីរូបនេះ និងស្វាមីបង្ហាញនូវស្នាមញញឹមពោរពេញដោយភាពកក់ក្ដៅក្នុងរង្វង់គ្រួសារជានិច្ច។ ក្នុងនោះបើយើងក្រឡេកទៅមើលកូនប្រុសតារាស្រីរូបនេះវិញគឺមានអាយុជាង១ខួបតែកុំមើលការលេងស្ទីលថតរូបរបស់អូនតូច ឆលី ពិតជាគួរឲ្យក្នាញ់តែម្តងថែមទាំងចេះ កាច់ស្ទីលមិនចាញ់មនុស្សធំប៉ុន្មាននោះឡើយ ដោយរូបភាពយ៉ាងច្រើនរបស់ ឆលី សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក៕

មនុស្ស១៤នាក់រកឃើញវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រោយរកឃើញ៦នាក់បន្ថែមទៀត

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យដឹងព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ពីក្រុងសៀមរាបថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា បានបង្ហាញថា សរុបមនុស្ស១៤នាក់ហើយបានរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញចំនួន៦ករណីបន្ថែមទៀត។ ជាមួយនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស…

ឆាយ វីរៈយុទ្ធ ទម្លាយរូបភាពគ្រាធ្វើកូនអណ្តើករួមជាមួយប្អូនស្រីតាំងពីក្មេង

រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មសាន់ដេរហូតមកទល់ពេលនេះ លោកនៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ខណៈគេតែងតែឮបងប្អូនខ្មែរចាក់បទរបស់លោកតាមកម្មវិធីផ្សេងៗមិនដែលដាច់នោះឡើយ។ ដោយឡែកមុននេះគេក៏បានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកក៏ បានបង្ហោះរូបភាពរួមជាមួយប្អូនស្រីបង្តើតរបស់លោក គឺជាតារាចម្រៀងស្រីកញ្ញា ឆាយ សុវណ្ណារី រូបភាពនោះបានបង្ហាញអតីតកាលពីកុមារភាពធ្លាប់ធ្វើជាកូនអណ្ដើក។ តារាចម្រៀងប្រុសដែលមានដើមកំណើតមកពីរខេត្តកំពងចាមរូបនេះ ក៏បានភ្ជាប់ជាមួយនឹងសំណេររៀបរាប់ និងបានបញ្ជាក់ឲ្យដឹងទាំងស្រពេចស្រពិលថា៖ “អ្នកណាខ្លះធ្លាប់ធ្វើកូនអណ្តើកលើកដៃមក ឆ្នាំ ១៩”៕

ឆាយ វីរៈយុទ្ធ ទម្លាយរូបភាពគ្រាធ្វើកូនអណ្តើករួមជាមួយប្អូនស្រីតាំងពីក្មេង

រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មសាន់ដេរហូតមកទល់ពេលនេះ លោកនៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ខណៈគេតែងតែឮបងប្អូនខ្មែរចាក់បទរបស់លោកតាមកម្មវិធីផ្សេងៗមិនដែលដាច់នោះឡើយ។ ដោយឡែកមុននេះគេក៏បានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកក៏ បានបង្ហោះរូបភាពរួមជាមួយប្អូនស្រីបង្តើតរបស់លោក គឺជាតារាចម្រៀងស្រីកញ្ញា ឆាយ សុវណ្ណារី រូបភាពនោះបានបង្ហាញអតីតកាលពីកុមារភាពធ្លាប់ធ្វើជាកូនអណ្ដើក។ តារាចម្រៀងប្រុសដែលមានដើមកំណើតមកពីរខេត្តកំពងចាមរូបនេះ ក៏បានភ្ជាប់ជាមួយនឹងសំណេររៀបរាប់ និងបានបញ្ជាក់ឲ្យដឹងទាំងស្រពេចស្រពិលថា៖ “អ្នកណាខ្លះធ្លាប់ធ្វើកូនអណ្តើកលើកដៃមក ឆ្នាំ ១៩”៕

សម្តេចតេជោ សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ ថ្ងៃនៃការធ្វើចត្តាឡីស័ក

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសសរុបចំ នួន ១,១១៧,០០០,០០០៕

សម្ដេចក្រឡាហោម បញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ។ តាមរយៈសារសំឡេងផ្ញើទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស…

សម្តេចតេជោ ប្រកាសផ្អាកការរៀបអាពាហ៍ពិពាហ៍ និងជួបជុំមនុស្សច្រើនរយៈពេល១៥ថ្ងៃ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យ​មានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោដែលបានបង្ហោះលើ​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់សម្ដេច។ សារសំឡេងដែលផ្ញើជូនអភិបាលរាជធានីភ្នំពេញ និង អភិបាលខេត្តសៀមរាប , សម្តេចតេជោ ហ៊ុន សែន ស្នើសុំការយោគយល់លើបញ្ហាទាំងអស់នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។…

សាយ សៀរ៉ា ធ្វើឲ្យអ្នកគាំទ្របារម្ភខ្លាំង និងផ្ញើសារជូនពរយ៉ាងព្រោងព្រាត

រាជធានីភ្នំពេញ ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព និងល្បីឈ្មោះជាកូនកត្តញ្ញូលោក សាយ សៀរ៉ា បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនបង្ហាញនូវក្ដីបារម្ភយ៉ាងខ្លាំងក្លា បើទោះបីជាលោកមិនបានបង្ហាញច្បាស់ក៏ពិតប៉ុន្តែលោកបញ្ចេញនូវបង្កាន់ដៃពិនិត្យជំងឺ ដែលធ្វើឲ្យអ្នកគាំទ្រដឹងថារូបលោកប្រហែលជាឈឺហើយទើបសុខៗលេចមុខទៅមន្ទីរពេទ្យបែបនេះ។ លើគណនីហ្វេសប៊ុករបស់តារាសម្ដែងប្រុសរូបសង្ហាលោក សាយ សៀរ៉ា បានបង្ហោះរូបភាព៣សន្លឹក មានទាំងក្រដាសបង្កាន់ដៃបង់ប្រាក់ថ្លៃព្យាបាលជំងឺរបស់លោកផងនោះលោក ក៏បានភ្ជាប់ជាមួយសំណេរខ្លីឲ្យគ្រប់គ្នាភ័យថា៖ “ឈឺហើយបាទ” ។ ក្រោយឃើញបែបនេះអ្នកគាំទ្រជាច្រើបានចូលមកខមិនសួរសុខទុក្ខយ៉ាងហូរហែពិសេសក៏មានសារជូនពរ ដល់លោកឆាប់បានជាសះស្បើយគ្រប់ៗគ្នាផងដែរ៕

ខេមរៈ សិរីមន្ត ចេញវីដេអូទាំងថ្ងៃត្រង់ដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្នខ្ពស់ព្រោះកូវីដផ្ទុះឡើងជាថ្មី

រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់កំពូលលោក ខេមរៈ សិរីមន្ត បានចេញនូវវីដេអូខ្លីមួយ ដោយដាក់ចំណងជើងធំៗបង្ហាញការព្រួយបារម្ភខ្លាំងទៅកាន់ប្រជាជនកម្ពុជាទាំងមូលថា៖ «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមជូនសារដ៏សំខាន់មួយទៅកាន់បងប្អូនទាំងអស់គ្នាអំពីជំងឺកូវីត19»។ សារជាឃ្លីបវីដេអូនេះ មានអត្ថន័យ ដាស់តឿនទៅកាន់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈវីរុស កូវីដ១៩ កំពុងផ្ទុះឡើងជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះសារដ៏មានអត្ថន័យនៅក្នុងវីដេអូទាំងអស់របស់ម្ចាស់បទ «ពឺតៗ» មានខ្លឹមសារដូច្នេះថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់បងប្អូនទាំងអស់គ្នា សូមបងប្អូនទាំងអស់គ្នាចូលរួមយ៉ាងសកម្មជាមួយនឹងការបង្ការជំងឺឆ្លង…